បណ្តាញសង្គម

កម្ពុជារៀបចំសិក្ខាសាលា ស្តីពី ការបង្កើនការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយនៅប្រទេសមេគង្គ-ឡានឆាង ក្រោមជំនួយរបស់ចិន

(ភ្នំពេញ)៖ អ្នកជំនាញប្រមាណជិត១០០នាក់ មកពី៦ប្រទេស បានជួបជុំគ្នា ដើម្បីបង្កើតគម្រោងស្រាវជ្រាវ និងកិច្ចសន្ទនា គោលនយោបាយនៅ ក្នុងបណ្តាប្រទេស មេគង្គ-ឡានឆាង ក្នុងរយៈពេល២ឆ្នាំ ខាងមុខ ដោយចាប់ផ្តើមពីថ្ងៃនេះ។

សិក្ខាមួយនេះ គឺរៀបចំធ្វើឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី អភិវឌ្ឍន៍កម្ពុជា (CDRI) ដែលមានក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងក្រុងអង្គរសៀមរាប ក្រោមថវិកាឧបត្ថម្ភពី ពីមូលនិធិពិសេស ( Spacial Foundations ) នៃអង្គការ សហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈ ស្ថានទូតសាធារណរដ្ឋ ប្រជាមាណិតចិន ប្រចាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា។

សូមជម្រាបជូនថា សិក្ខាសាលា ស្តីពី ការបង្កើនការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយនៅប្រទេស មេគង្គ-ឡានឆាង ផ្តោតសំខាន់លើ គម្រោងស្រាវជ្រាវ ចំនួន២ គឺ ទី១ ពាណិជកម្មផលិតផលកសិកម្ម រវាងប្រទេសចិន និងបណ្តាប្រទេសក្នុង មហាអនុតំបន់មេគង្គ និងទី២ ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅក្នុងបណ្តាប្រទេស មេគង្គ-ឡានឆាង។

គម្រោងទាំង២នេះ នឹងត្រូវអនុវត្តរួមគ្នា ដោយស្ថាប័នស្រវាជ្រាវ និងសាលាវិទ្យាល័យនានា មកពី៦ប្រទេស ដើម្បីស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តល្អៗ ទៅលើ ផលិតផលកសិកម្ម តាមបែបកិច្ចសន្យា៕

ដកស្រង់ពី៖ Fresh News