Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ដែលមានតម្លៃជាង៤លានដុល្លារ

  • បោះពុម្ព

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធ សមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានតម្លៃជាង៤លានដុល្លារ។

សមិទ្ធផលនានា ដែលត្រូវបានសម្ពោធឲ្យ ប្រើប្រាស់នាពេលនេះ រួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ, សម្រាប់ការស្នាក់នៅ បំពេញការងាររបស់ នាយទាហាន ពលទាហាន និងមធ្យោបាយ សម្ភារផ្សេងៗជាច្រើនទៀត ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរស ជននានាទាំងក្នុង និងក្រៅប្រទេស សម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។

ទីតាំងអគារទីបញ្ជាការ ដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹងដែល ប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឲ្យធ្វើការសាង សង់ទីតាំងនេះឡើងវិញ ដើម្បីបំពេញតម្រូវការ តាមសំណូមពររបស់កងកម្លាំង នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ដើម្បីទទួលបានអគារស្នាក់នៅ និងការិយាល័យធ្វើការ បានល្អប្រសើរ ព្រមទាំងមានសម្ភារយោធាគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ការពារជាតិមាតុភូមិ។

ក្រោយពីបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅបញ្ជាការដ្ឋាន អង្គរក្សរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ៣,១៦៧នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការ កំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជាកាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះ ដែលរាជរដ្ឋាភិបាលបាន ធ្វើការដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការជាបន្តបន្ទាប់។

ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការមិនតិចជាង  ១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានខិតខំ ធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហា សំខាន់ៗមួយចំនួនទៀត ដូចជា ប្រព័ន្ធហិញ្ញវត្ថុ, កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យ ផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ បានសង្កត់ធ្ងន់ចំពោះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិត្តទុកដាក់បម្រើ ប្រជាពលរដ្ឋឲ្យបានល្អ ត្រូវដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឲ្យបានលឿន និងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលកន្លងមក តែងតែគោរព ស្រលាញ់ ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់រហូតមក។

សម្តេចក៏បានជូនពរដល់សមាជិក សមាជិការទាំងអស់ ឱ្យជួបតែសេចក្តីសុខសេចក្តី សេចក្តីចម្រើនគ្រប់ៗគ្នា ហើយដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូមបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News