បណ្តាញសង្គម

ពលរដ្ឋនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលជួបការលំបាកក្នុងការធ្វើដំណើរ ទទួលបានផ្លូវថ្មីមួយខ្សែពីអាជ្ញាធរ និងប្រកាសថា នឹងទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ កក្កដា

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដ

ល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិពី មួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លង កាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមាន ការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។

ផ្លូវបេតុងថ្មី០១ខ្សែនេះ ជាផ្លូវស្ថិតក្នុងផ្លូវគម្រោង ថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ មានប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលផ្លូវបេតុងថ្មី០១ខ្សែនេះ នឹងជួយសម្រួលដល់ ការធ្វើដំណើរ ធ្វើដំណើររបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភណ្ឌ ភាពក្នុងការរស់នៅ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណ ដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការ លំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹក នាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើន សម្បូរសប្បាយតទៅមុខទៀត៕

ដកស្រង់ពី៖ Fresh News