Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស.ស.យ.ក និងក្រសួងទេសចរណ៍ បង្កើតកម្មវិធីថ្មីមួយឲ្យសិស្ស-និស្សិត ងាយស្រួលស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ក្នុងវិស័យទេសចរណ៍

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់ អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទ ពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សានោះ ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនមួយចំនួនទៀត បានរៀបចំកម្មវិធីកម្មសិក្សា - Internship នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស- និស្សិតអាចស្វែង រកឱកាសកម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។

ការបង្កើតកម្មវិធី ដ៏សំខាន់នេះឡើង គឺដើម្បីអនុវត្តតាមយុទ្ធនាការនៃ «បុគ្គលិកម្នាក់ ជំនាញមួយ» ក៏ដូចជាចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយោងលទ្ធផលថ្ងៃវេទិកា ជាតិទេសចរណ៍ លើកទី១ ក្រោមប្រធានបទ «យុវជន និងទេសចរណ៍» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា «ខ្ញុំសូមគ្រាំទ្រលើការដាក់ ចេញកម្មវិធីកម្មសិក្សា - Internship ក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញ ទេសចរណ៍ មានឱកាសស្វែងយល់ អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថាកម្មវិធីកម្មសិក្សា - Internship ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានដាក់បង្ហាញ ក្នុងសន្និសីទអន្តរជាតិលើកទី២ ស្ដីពី «កិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព» នាថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាម លោក ណេប សាមុត ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាវិស័យទេសចរណ៍ និងជាអគ្គនាយកគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍ បានបញ្ជាក់ថា ភាគីពាក់ព័ន្ធអាចចូល រួមក្នុងកម្មវិធីរួមមាន៖

ទី១៖ សិស្ស-និស្សិតដែលមានបំណង ស្នើសុំកម្មសិក្សា៖ * និស្សិតទើបបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រ * ឬកំពុងសិក្សាឆ្នាំទី២ ទី៣ ឬទី៤ ក្នុងមុខជំនាញទេសចរណ៍ គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរកិច្ច ជំនាញទីផ្សារ កុំព្យូទ័រ និងមុខជំនាញដទៃទៀត ដែលមានឧបនិស្ស័យ នឹងវិស័យទេសចរណ៍

ទី២៖ ស្ថាប័ន-ក្រុមហ៊ុនដែលទទួល កម្មសិក្សាការី៖ សហគ្រាសក្រុមហ៊ុននានា ដែលក្នុងនោះរួមមាន៖ សណ្ឋាគារ និងសេវាស្នាក់នៅ, ការីទេសចរណ៍, ទីភ្នាក់ងារទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, សេវាកម្មមណ្ឌលកម្សាន្ត មនុស្សពេញវ័យ និងសេវាកម្មកីឡា ទេសចរណ៍ជាដើម អាចចូលរួមនៅក្នុងកម្មវិធី“កម្មសិក្សាក្នុង វិស័យទេសចរណ៍” នេះ ដែលជាការចូលរួមដល់ កិច្ចការងារសង្គម និងក៏ដូចជាការងារពង្រឹង និងផ្តល់ឱកាសដល់យុវជនបាន ការបណ្តុះបណ្តាលសមត្ថភាពផង។

កម្មវិធី «កម្មសិក្សាក្នុងវិស័យទេសចរណ៍» ក៏បានប្រកាសដល់ ប្រតិបត្តិករទេសចរណ៍ យុវជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ចំពោះកម្មវិធីនេះ ក៏ទំនាក់ទំនងមកតាមរយៈតំណភ្ជាប់ (Link) ដូចខាងក្រោម៖

១៖ សម្រាប់ព័ត៌មានបន្ថែម  http:/cambodiainternship.org/kh/

២៖ សម្រាប់ស្ថាប័ន-ក្រុមហ៊ុនដែលមានបំណងទទួលកម្មសិក្សាការី អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registerc

៣៖ សម្រាប់សិស្ស-និស្សិតដែលមានបំណងស្នើសុំកម្មសិក្សា អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registers សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់ វិស័យទេសចរណ៍នេះ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសបិទសន្និសីទ អន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ ធនាគារឯកទេសនានា និងគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា នៅក្នុងប្រទេសកម្ពុជា ចូលរួមលើកកម្ពស់ វិស័យទេសចរណ៍ តាមរយៈការផ្តល់ប្រាក់ កម្ចីការប្រាក់ទាប ដល់និស្សិតខ្មែរដើម្ បីរៀនជំនាញទេសចរណ៍ផងដែរ៕

ដកស្រង់ពី៖  Fresh News