Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា គ្រោងសាងសង់ផែទឹកជ្រៅមួយទៀតនៅចុងឆ្នាំ២០១៩ តម្លៃជាង ២០០លានដុល្លារអាមេរិក

  • បោះពុម្ព

(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា នៅចុងឆ្នាំ២០១៩ខាងមុខ កម្ពុជាគ្រោងនឹងសាងសង់ ផែទឹកជ្រៅមួយទៀត ដើម្បីបំពេញឆ្លើយតបកំណើន នៃការដោះដូរទំនិញដែល កំពុងមានសភាពរស់រវើក និងកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងពិធីសម្ពោធដាក់ឲ្យ ដំណើរការចំណតផែ ពហុបំណងនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ចំណតផែកុងតឺន័រថ្មីនេះមានជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៧កន្លងទៅនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះហត្ថលេខាលើពិធីប្តូរសារ និងកិច្ចព្រមព្រៀងប្រាក់ កម្ចីសម្បទានលេខ CP-P21 រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនលើគម្រោង សាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅនេះ ដែលមានទឹកប្រាក់សរុបប្រមាណជា ២០៣លានដុល្លារអាមេរិក។

ផែទឹកជ្រៅនេះគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យ ដឹងទៀតថា កំពង់ផែទឹកជ្រៅនេះ នឹងធានាដល់ការចូលចតនា វាកុងតឺន័រខ្នាតធំចំណុះ ៦០,០០០តោន រហូតដល់៩៣% នៃចំនួននាវាប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣។

ជាងនេះទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រ ឆ្លងកាត់នឹងមានបរិមាណលើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រ ទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែល ថ្លៃដឹកជញ្ជូនតាមសមុទ្រ នៃប្រទេសជិតខាង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រយៈពេល ៥ឆ្នាំចុងក្រោយ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ កើនឡើងជាមធ្យម ១២,៦៥%។

ក្នុងឆ្នាំ២០១៧ កន្លងទៅ បរិមាណកុងតឺន័រឆ្លងកាត់ កំពង់ផែមានចំនួន ៤៥៩,៨៣៩ TEUs ដែលមានកំណើនប្រមាណ ១៥%ធៀបនឹងឆ្នាំ២០១៦។

ដោយឡែកសម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០១៨នេះ បរិមាណកុងតឺន័រឆ្លងកាត់ កំពង់ផែមានចំនួន ២០៧,០៤៧ TEUs ដែលមានកំណើន ១៩.៦៨% ធៀបនឹងរយៈពេល ៥ខែ ដើមឆ្នាំ២០១៧៕

ដកស្រង់ពី៖ Fresh News