Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន»។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ រៀបចំឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឯកអគ្គរាជទូត អគ្គរដ្ឋទូតបណ្តាប្រទេស នានាប្រចាំកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣,៨០៩នាក់ នៅសាលមហោស្រពកោះពេជ្រ។

ក្នុងឱកាសប្រារព្ធទិវានោះ ក៏មានការរៀបចំដុតបំផ្លាញ ចោលគ្រឿងញៀនមួយចំនួនធំផងដែរ។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែមិថុនា គឺជាថ្ងៃដែលមហាសន្និបាត អង្គការសហប្រជាជាតិ សម្រេចកំណត់យក សម្រាប់ប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេងៗ ដើម្បីដាស់តឿន និងក្រឿនរំលឹកដល់ជនគ្រប់ រូបឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលមានការពាក់ព័ន្ ធនឹងគ្រឿងញៀន និងបំផុសស្មារតី ដូចជាការអំពាវនាវ ឱ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែ សកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រ ដល់យុទ្ធនាការប្រយុទ ប្រឆាំងគ្រឿងញៀន ដោយផ្ទាល់ និងប្រយោល៕

ដកស្រង់ពី៖ Fresh News