Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្រោមជំនួយឥតសំណងអង្គការជប៉ុន JICA

  • បោះពុម្ព

(ភ្នំពេញ)៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាសង់ក្រោមជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន នៅលើផ្ទៃដីប្រមាណ ៣ហិកតាកន្លះ នៅតំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរ ចូលទៅក្នុងទន្លេ ដើម្បីកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន។

គម្រោងដែលនឹងធ្វើឲ្យ ប្រសើរឡើងលើផ្នែកបរិស្ថាននេះ បានបង្ហាញឲ្យដឹងក្នុងកិច្ច ពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការ JICA តំណាងឲ្យរដ្ឋាភិបាលជប៉ុន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្រោយ កិច្ចប្រជុំពិភាក្សានេះថា ក្នុងកិច្ចប្រជុំនោះលោក បេអ៊ី អ៊ីតូ តំណាងប្រតិភូអង្គការ JICA ថ្លែងថា ការងារដែលខាងភាគី ជប៉ុនត្រូវធ្វើ គឺមានគម្រោងមួយចំនួន ដែលនឹងត្រូវអនុវត្តសំរាប់ផែន នៃការសាងសង់អាង ប្រព្រឹត្តិកម្មនេះ គឺធ្វើការបណ្តុះបណ្តាល ពីបច្ចេកទេសដល់មន្រ្តីរាជការ ដែលទាក់ទងជាមួយ នឹងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីបង្កើនសមត្ថភាព លើផ្នែកនេះ។

លោក បេអ៊ី អ៊ីតូ បានបន្តថា ខាងអង្គការ JICA និងជួយតាក់តែងច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងការគ្រប់គ្រងទឹកកខ្វក់នេះ។

លោក អ៊ីតូ លើកឡើងទៀតថា ចំពោះគម្រោងទៅ២គឺ វាជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្នុងការកសាងអាងប្រព្រឹត្តិ កម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវការដីទំហំ៣ម៉ឺន ៥ពាន់ម៉ែត្រការ៉េ ដែលអាចមានសមត្ថភាព ក្នុងការចម្រោះទឹកកខ្វក់ ទៅជាទឹកស្អាត ដោយ១ថ្ងៃ បំលែងបានប្រមាណ ៥ពាន់ម៉ែត្រគូប។

លោកបន្ថែមចំពោះបញ្ហានេះ អង្គការ JICA នឹងបញ្ជូនអ្នកជំនាញមកធ្វើការសិក្សា លម្អិតនៃគម្រោងអាង ប្រព្រឹត្តិកម្មនេះ ដោយនឹងប្រើប្រាស់ពេលវេលា នៃការសិក្សាចំនួន៤ឆ្នាំ។

ចំពោះការសាងសង់អាង ប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ លោក ឃួង ស្រេង ថ្លែងថា គម្រោងនេះនឹងជួយបង្កើន សមត្ថភាពលើការគ្រប់គ្រង ទឹកកខ្វក់ នៅរាជធានីភ្នំពេញឲ្យ មានភាពប្រសើរឡើង។ លោកបញ្ជាក់ថា គម្រោងនេះ ខាងភាគីជប៉ុន គេនឹងចំណាយពេល៤ ឆ្នាំដើម្បីឲ្យគម្រោង នេះចាប់ជាស្ថារព៕

ដកស្រង់ពី៖ Fresh News