Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឃួង ស្រេង៖ សាលារាជធានីភ្នំពេញ កំពុងសាងសង់ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ នៅខាងលិចវត្តភ្នំ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការ គួរសមជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសថៃ ប្រចាំនៅកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននិងកំពុងសាងសង់ ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងជំនួបនោះលោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ មានសួនច្បារជាច្រើន ក្នុងនោះមានសួន ច្បារមួយ ដែលជាសួន ច្បារនិមិត្តរូប នៃចំណងមិត្តភាព និងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយប្រមុខរដ្ឋាភិបាល ទាំងពីរ បានរួមគ្នាដាំដើម ឈើជានិមិត្តរូប នៅលើសួននេះ។

ប៉ុន្តែជាគម្រោង សម្រាប់រាជធានីភ្នំពេញ ក្រោមការឯកភាពពីរាជរដ្ឋាភិបាល ទីតាំងសួនច្បារនេះ ត្រូវសាងសង់ចំណត់រថយន្ត នៅផ្នែកខាងកើត ដែលទាមទារឱ្យមានការ រុះរើសួនច្បារនេះចេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយការស្ថាបនា ចំណតរថយន្តក្រោមដីហើយ នឹងស្ថាបនាសួនឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម ហើយមានក្រុមអ្នកបច្ចេកទេស មកពីប្រទេសថៃ មកមើលផងដែរ។

ការរុះរើសួនច្បារ ដើម្បីសាងសង់ចំណត រថយន្តក្រោមដីនេះ វាមិនប៉ះពាល់ដល់ ដើមឈើប្រភេទធំៗ ដែលប្រមុខរដ្ឋាភិបាល ទាំងពីរ បានដាំនោះទេ ដោយហេតុថា ដើមឈើទាំងនោះ ស្ថិតនៅលើសួនច្បារ ប៉ែកខាងលិចប៉ុណ្ណោះ។

ក្រៅពីការលើកឡើងខាងលើលោក ឃួង ស្រេង បានលើកឡើងពីការរីកចម្រើន របស់រាជធានីភ្នំពេញ ដែលចេញពីបាតដៃទទេ នៃរបបប្រល័យពូជសាសន៍ ដែលពេលនេះមាន សំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាស ជាច្រើន ខណៈដែលកំណើន ប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ពិសេសលើវិស័យអចលនទ្រព្យ។

ទន្ទឹមនឹងការរីក ចម្រើនដូច្នេះហើយ បានជារាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ បញ្ហាកកស្ទះចរាចរណ៍ បញ្ហាសំរាម និងបញ្ហាគ្រឿងញៀន ដែលទាមទារឱ្យមានការ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតថៃ បានលើកឡើងថា ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់រាជធានីភ្នំពេញ ដែលមានកង្វះចំណតរថយន្ត នៅចំពោះមុខនោះ ភាគីថៃ មិនមានអ្វីទំទាស់នោះឡើយ គ្រាន់តែស្នើឱ្យអ្នកជំនាញការ រួមគ្នាសិក្សាឱ្យបានល្អិនល្អន់ ដើម្បីរក្សាឱ្យ បាននូវទ្រង់ទ្រាយដើម របស់សួនមិត្តភាពកម្ពុជា-ថៃនេះ។

ជាមួយគ្នានោះ លោក ឯកអគ្គរាជទូត ក៏បានស្នើឱ្យប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ នៅទីក្រុងបាងកក នៅពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ និងទីក្រុងបាងកក បានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា តាំងពីឆ្នាំ២០១៣មកម៉្លេះ ហើយភាគីទាំងចង់ឱ្យកិច្ ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែមទៀត៕

ដកស្រង់ពី៖  Fresh News