បណ្តាញសង្គម

រដ្ឋមន្រ្តីការពារជាតិ ជុំរញឱ្យកងទ័ពទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅខែក្រោយនេះ ហើយត្រូវប្រឆាំងបដិវត្តន៍ពណ៌

(បាត់ដំបង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់កងទ័ពទាំងអស់ ឱ្យទៅចូលរួម បោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកងទ័ពត្រូវប្រឆាំង ដាច់ខាតរាល់បដិវវត្តន៍ពណ៌ណា មួយ ដែលមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

ថ្លែងនៅក្នុងកម្ម វិធីអបអរសាទខួប៣០ឆ្នាំ នៃការបង្កើតយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «កងទ័ពនៅគ្រប់ទិសទីទាំងអស់ ត្រូវតែនាំគ្នាទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកតព្វកិច្ចរបស់ខ្លួន ដែលរស់នៅប្រទេសប្រកាន់ នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះ។

សម្តេចបន្តថា៖ «ក្នុងនាមយើងជាកងកម្លាំងដែល មានឈ្មោះបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោត កុំស្តាប់តាមការញុះញង់ របស់ជនមួយ ក្តាប់តូចនោះ»។

យ៉ាងណាក៏ដោយ សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់កងទ័ព ទាំងអស់គប្បីបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រមុខដឹកនាំប្រទេសបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ ប្រទេសកម្ពុជាទៅមុខជានិរន្តរ៍។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់កងទ័ពទាំង អស់ត្រូវការពារ ឱ្យបានដាច់ខាត នូវសុខសន្តិភាព ហើយមិនថាកាលៈទេសៈ ណានោះទេត្រូវកំចាត់ ចោលភ្លាមៗ រាល់បុគ្គលណា ដែលមានចេតនាចង់ បំផ្លិតបំផ្លាញជាតិនោះ។

សម្តេចបានសង្កត់ធ្ងន់ថា «យើងតត្រូវតែការពារ នូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ បោះឆ្នោតរបស់ ប្រជាពលរដ្ឋនោះ»៕

ដកស្រង់ពី៖ Fresh news