Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចសម្ភាសន៍ពិសេស៖ ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន អតីតប្រមុខដឹកនាំការបរទេសកម្ពុជាថ្លែងថា «ទំនាក់ទំនងកម្ពុជា-ចិន មានលក្ខណៈជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅខ្លាំងណាស់»

  • បោះពុម្ព

(ភ្នំពេញ)៖ នៅក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ បានផ្តល់កិច្ច សម្ភាសន៍ពិសេសមួយ ជាមួយក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្តីការគណៈ រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

អតីតប្រមុខការបរ ទេសដ៏ឆ្នើមរបស់កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា ចិន គឺមានទំនាក់ទំនងជាមួយគ្នា ជាច្រើនសត្សវត្សរ៏មកហើយ មុនខួបទី៦០ឆ្នាំ។

ទំនាក់ទំនង ការទូតកម្ពុជា-ចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក។

ការកសាងទំនាក់ទំនងមិត្តភាព នៃប្រទេសទាំងពីរមានលក្ខណៈ ស៊ីជម្រៅណាស់ មានជំនួយអភិវឌ្ឍន៏មកកម្ពុជា ការវិនិយោគរបស់ចិន នៅកម្ពុជាមានគ្រប់វិស័យ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន៦០ឆ្នាំ កម្ពុជា មានការអភិវឌ្ឍន៍ ច្រើនលើគ្រប់វិស័យ ដែលពុំអាចកាត់ផ្តាច់បាន នូវជំនួយចិនបានទេ និងជួយផ្តល់ឯករាជ្យ ភាពដល់កម្ពុជា, ចិនជួយកម្ពុជាដោយឥត លក្ខខ័ណ្ឌលើគ្រប់វិស័យ។

ដកស្រង់ពី៖ Fresh News