បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិទី២

បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលា ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក អាណត្តិទី២ ។

កម្មវិធីនេះ បានធ្វើឡើងដោយមានការអញ្ជើញ ជាអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជា ប្រធានក្រុមការងារការងារចុះជួយ ខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ ដឹកនំាខេត្ត តំណាង កងកម្លំាង ប្រដាប់អាវុធ មន្រ្តីរាជការជុំវិញ មន្ទីរក្រោមឱវាទខេត្ត និង មន្រ្តីមកពីថ្នាក់ក្រុង-ស្រុក ជាច្រើនរូបទៀត៕