Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស

  • បោះពុម្ព

(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ បានជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួន ៧៧៣នាក់ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា នៅក្នុងនីតិកាលទី៥នេះ វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ដែលនាំឱ្យមានការផ្លាស់ប្ដូរ ជាវិជ្ជមានជាច្រើន មានជាអាទិ៍៖ ការពង្រឹងគុណភាព វិស័យអប់រំនៅគ្រប់កម្រិត, ការលុបបំបាត់ការលួចចម្លងគ្នា នៅក្នុងពេលប្រឡងនានា ជាពិសេសការប្រឡង មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី ១២), ការតម្លើងប្រាក់បៀវត្សជាង ៣ ដង និងការផ្តល់នូវការឧបត្ថម្ ភគាំពារផ្សេងៗដទៃទៀត ដើម្បីជួយលើកកម្ពស់ ជីវភាពរស់នៅ របស់លោកគ្រូ- អ្នកគ្រូទាំងអស់ នៅទូទាំងប្រទេស ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយប្រសិទ្ធភាព, ភាពប្រាកដនិយម និងចក្ខុវិស័យវែង ឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពជាងគេ ដោយបានបង្កើនចំណាយ របស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ប្រមាណជាង៣ដង គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨នេះ ពីព្រោះរាជរដ្ឋាភិបាលដឹងច្បាស់ថា ការអភិវឌ្ឍធនធានមនុស្ សប្រកបដោយគុណភាព, សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់ប្រទេសទាំង ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយវិស័យអប់រំ នឹងនៅតែជាវិស័យអាទិភាព សម្រាប់ប្រទេសកម្ពុជា នៅក្នុងនីតិកាលក្រោយៗទៀត ដរាបណាប្រជាពល រដ្ឋនៅតែបន្តជឿទុកចិត្ត និងបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអំពាវនាវឱ្យលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាទាំង អស់ទៅបោះឆ្នោត និងសូមជំរុញឪពុក-ម្តាយ, បងប្អូន, កូនចៅ និងមិត្តភ័ក្ត្ររបស់ខ្លួន ដែលគ្រប់អាយុ, ទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ដើម្បីឱ្យជីវភាពរស់នៅ របស់ខ្លួនកាន់តែល្អ ប្រសើរថែមទៀត ក៏ដូចជាដើម្បីបន្តចូលរួម ថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងការអភិវឌ្ឍ ប្រទេសជាតិទាំងមូល៕

ដកស្រង់ពី៖  Fresh News