បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ យើងមិនឈប់ត្រឹមនេះទេ យើងដើរទៅមុខទាំងអស់គ្នា មិនឱ្យកម្ពុជាវិលទៅរកសង្រ្គាម និងវិនាសកម្មជាថ្មីឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញសារនយោបាយ នៅលើបណ្តាញសង្គម Facebook ថា រាជរដ្ឋាភិបាល មិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នាអភិវឌ្ឍកម្ពុជា ឱ្យក្លាយទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយសម្តេចនឹងនៅរួម សុខរួមទុក្ខជាមួយបងប្អូន ជាច្រើនឆ្នាំទៀត។

យើងដើរទៅមុខទាំងអស់គ្នា ដោយមិនឱ្យកម្ពុជា វិលទៅរកសង្រ្គាម និងវិនាសកម្មសារជាថ្មីបានឡើយ។ សម្តេចបានបញ្ជាក់ទៀតថា៖ យើងទាំងអស់គ្នាមានមោទនភាព ក្រៃលែងចំពោះការរីក ចម្រើនរបស់ប្រទេស ជាតិសព្វថ្ងៃ។

ប្រសិនបើគិតពីភាពខ្ទេចខ្ទាំ ដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យ ពូជសាសន៍ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថា កម្ពុជាបានឈានមកដល់ ដំណាក់កាលនេះឡើយ ព្រោះពេលនេះកម្ពុជាមានអ្វីៗ គ្រប់យ៉ាងជាមួយនឹងកំណើន សេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើ មុខស្មើមាត់ជាមួយប្រទេស លើពិភពលោក»។

ក្នុងនាមប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចបានយកឱកាសនេះ អំពាវនាវដល់ បងប្អូនជនរួមជាតិ បោះឆ្នោតឱ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី ២០ ដើម្បីកម្ពុជាយើង ឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីក ចម្រើនរុងរឿងទៅមុខ៕

ដកស្រង់ពី៖ Fresh News