Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គន់ គីម៖ មន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ មិនមែនបំណងប្រាថ្នាសម្តេចតេជោឡើយ, សុំកុំខឹងគោវាយរទេះ

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ ក្នុងកិច្ចសំណេះសំណាល ជាមួយប្រជាប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយ ខេត្តឧត្តរមានជ័យ បានថ្លែងសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះភាពអសកម្ម និងចន្លោះប្រហោងមួយចំនួន ក្នុងការផ្តល់សេវា របស់មន្រ្តីរាជការ ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋាន។

លោក គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំរាជរដ្ឋាភិបាលនោះ តែងតែក្រើនរំលឹកដល់មន្រ្ តីរាជការទាំងអស់ឲ្យដាក់ បេះដូងបម្រើជាតិ និងប្រជាជន។

ប៉ុន្តែភាពអសកម្ម និងភាពចន្លោះប្រហោងមួយចំនួន កើតចេញពីការបម្រើរបស់ មន្រ្តីនៅតែបន្តកើតមាន តែមិនមែនជាបំណង ប្រាថ្នារបស់សម្តេច តេជោនោះឡើយ។

«សូមបងប្អូនកុំខឹងគោ វាយប្រទេស។ សម្តេចតេជោ ហ៊ុន សែន មិនដែលណែនាំឲ្យមន្ត្រី ណាធ្វើបាបរាស្ត្រ ផ្ទុយទៅវិញសម្តេចតែង តែជំរុញឲ្យមន្រ្តីយកចិត្ត ទុកដាក់បម្រើប្រជាពលរដ្ឋ ហើយបម្រើឲ្យអស់ពីចិត្ត ឲ្យអស់ពីបេះដូង ហើយបម្រើដោយស្មោះត្រង់។

ដូច្នេះបើបងប្អូនខឹងសម្បា ព្រោះភាពអសកម្មរបស់ មន្ត្រីមួយចំនួន មិនត្រូវខឹងរាលដាល សម្តេចតេជោនោះទេ សម្តេចបានលះបង់ និងបានពលីកម្មធំធេង ណាស់សម្រាប់ជាតិ និងប្រជាជនរបស់យើង»។

លោក គន់ គីម បានបញ្ជាក់បន្ថែម។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋ ដែរថា រាជរដ្ឋាភិបាលដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តប្រឹងប្រែងកែលម្អ លើការផ្តល់សេវាផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យកាន់តែ មានភាពល្អប្រសើរ និងប្រសិទ្ធភាព ខ្ពស់ថែមទៀត។

ជាមួយការសុំអធ្យាស្រ័យ និងយោគយល់ពីប្រជាពលរដ្ឋ ចំពោះភាពអសកម្មមួយ ចំនួនក្នុងការបម្រើប្រជាពលរដ្ឋហើយនោះ លោក គន់ គីម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលជាគណបក្សដ៏ចាស់ ទុំមួយនៅកម្ពុជា គណបក្សបានរំដោះ ជាតិពីរបបប្រល័យពូជសាសន៍ គណបក្សបានបិទ បញ្ចប់ភ្លើងសង្គ្រាម គណបក្សបានដឹកនាំ អភិវឌ្ឍន៍ប្រទេស ជាតិឲ្យរីកចម្រើន។

លោក គន់ គីម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ប្រទេសជាតិបន្តមានសុខសន្តិភាព ប្រទេសជាតិ នឹងបន្តអភិវឌ្ឍន៍ កាន់តែរីកចម្រើន ប្រជាជននឹងបន្តមាន ជីវភាពកាន់តែប្រសើរ៕

ដកស្រង់ពី៖ Fresh News