Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ថោង ខុន៖ ការប្ដេជ្ញាចិត្តរបស់កីឡាការិនី ស្រួង ភាវី គឺជាសំណាងរបស់កម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រោយបំពេញបេសកកម្មលើទឹកដី ប្រទេសកំណើតរយៈពេល ១សប្ដាហ៍កន្លងទៅ នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ កីឡាការិនីស្នូកឃ័រ ដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ត្រូវបានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) អនុញ្ញាតឲ្យចូលជួប សម្ដែងការគួរសម្យ និងសំណេះសំណាល មុនលោកស្រីវិលត្រឡប់ ទៅសាធារណរដ្ឋកូរ៉េវិញ នារាត្រីថ្ងៃពុធស្អែកនេះ។

ក្នុងឱកាសនោះ លោក ថោង ខុន បានសម្ដែងនូវការកោតសរសើរ ចំពោះមុខកីឡាការិនី ស្រួង ភាវី ដែលបានលះបង់ពេលវេលា ខិតខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អន្ដរជាតិនានា តំណាងឲ្យកម្ពុជា និងមិនចូលសញ្ជាតិ ទោះបីមានស្វាមីជា ជនជាតិកូរ៉េក៏ដោយ។

តាមរយៈការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈនេះ ត្រូវបានលោកចាត់ទុត គឺជាសំណាងកម្ពុជា ដែលមានកីឡាការិនី មានសមត្ថភាព និងទេពកោសល្យ ពិសេសគឺមានមន សិការស្នេហាជាតិដូច្នេះ។

ប្រធាន NOCC ដដែលបានបន្ដថា «កីឡាស្នូកឃ័រ ឬបុកប៊ីយ៉ា យើងធ្លាប់មានសហព័ន្ធ ម្ដងរួចមកហើយ ក្រោយមកក៏បាត់ទៅវិញ។ ចឹងដោយយើងមានអ្នកពូកែ និងមានទេពកោសល្យខ្ពស់ ជាជនជាតិយើងស្រាប់ ដូចជាក្មួយ ស្រួង ភាវី ខ្ញុំគិតថា នេះគឺជាសំណាង របស់យើង ដើម្បីចាប់យកឱកាសនេះ រៀបចំសហព័ន្ធឡើងវិញ ហើយយើងនឹងបង្ កលក្ខណៈយ៉ាងណា ដើម្បីឲ្យក្មួយបានមកជួយ បង្ហាត់បង្រៀនដល់សហព័ន្ធ ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។

បន្ថែមលើនេះ លោក ថោង ខុន បានថ្លែងអំណរគុណដល់ គ្រប់ភាគីពាក់ព័ន្ធ ពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលខ្នះខ្នែងជំរុញឲ្យ ស្រួង ភាវី បានមកកម្ពុជា ដើម្បីមានឱកាសរួម ចំណែកបង្កើតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឡើង។

មិនតែប៉ុណ្ណោះ ក្នុងនាមប្រធាន NOCC បានប្ដេជ្ញាគៀង គរស្វែងរកការឧបត្ថម្ភ ដើម្បីផ្ដល់ឱកាសឲ្យកីឡាការិនី ឆ្នើមរូបនេះមកកម្ពុជាបានញឹកញាប់ ដើម្បីចែករំលែកបទពិសោធន៍ ដល់កីឡាករ-កីឡាការិនីផ្សេងៗ ដើម្បីជំរុញប្រភេទកីឡា ទើបបង្កើតសហព័ន្ធថ្មីនេះ ឲ្យរីកចម្រើនខ្លាំងនាពេលអនាគត។

ទន្ទឹមជាមួយគ្នា NOCC ក្នុងនាមសេនាធិការជួរមុខមួយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏បានប្ដេជ្ញាចិត្តបន្ដបេសក កម្មស្វែងរកអ្នកកីឡា ឆ្នើមៗក្រៅស្រុក ដូចជារស់នៅអាមេរិក ឬអូស្រ្ដាលីជាដើម ដើម្បីនាំយកមកពង្រឹង សក្ដានុពលវិស័យកីឡាជាតិ។

ជាក់ស្ដែងក្រៅពី ស្រួង ភាវី ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតតំណាងកម្ពុជា ស្ថាប័នកីឡាកំពូលនេះ ក៏កំពុងទាក់ទងកូន ខ្មែរនៅអាមេរិក ដែលលេងប្រភេទ កីឡាកាយសម្ព័ន្ធ កីឡាហែលទឹក និងកីឡាអត្តពលកម្ម ដើម្បីមកជួយដល់ក្រុម ជម្រើសជាតិកម្ពុជាផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន។ សូមរំឭកថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានជើងឯក និងជើងឯករងជាង ៣០គ្រឿងកូរ៉េ ពិសេសគឺកីឡាការិនី មានដើមកំណើត នៅខេត្តត្បូងឃ្មុំនេះ ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ទៀតផង។ ដោយមើលឃើញពីសមត្ ថភាពដ៏អស្ចារ្យរបស់ ភាវី កូរ៉េបានស្នើនាងឲ្យចូលសញ្ជាតិ តែត្រូវបានលោកស្រីបដិសេធ ព្រោះចង់លេងឲ្យកម្ពុជាតែមួយគត់។

តាមរយៈការបង្ហាញស្មារតីស្នេហាជាតិ ដ៏គួរឲ្យគោរពនេះ លោកបណ្ឌិត ថោង ខុន ក៏បានចេញលិខិតសរសើរមួយ ដើម្បីលើកទឹកចិត្តចំពោះការ ខិតខំប្រឹងប្រែងរបស់ ស្រួង ភាវី ទៀតផង៕

ដកស្រង់ពី៖ Fresh News