Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្រះទឹកសហគមន៍ នៅស្រុកពញាឮ ខេត្តកណ្ដាល

  • បោះពុម្ព

(កណ្ដាល)៖ ស្រះទឹកសហគមន៍ដែលមានរៀបថ្ម តាមជើងទេរទី១៧ នៅក្នុងបរិវេណវត្តថ្មអណ្ដែត ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក សួស គង់ រដ្ឋមន្រ្ដីស្ដីទីក្រសួង អភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

បើតាមលោក យូ ហេ ប្រធានក្រុមទីប្រឹក្សាត្រួតពិនិត្យ និងគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ បានបញ្ជាក់ថា ស្រះទឹកដែលកំពុងប្រារព្ ធពិធីសម្ពោធនាពេលនេះ មានបណ្ដោយ៨០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជំរៅ៧ម៉ែត្រ ព្រមទាំងមានរៀបថ្ម តាមជើងទេរ និងផ្នែកបាតស្រះផងដែរ។

លោក ហ្វាង ស៊ូជុន ប្រធានក្រុមហ៊ុនសាជីវ កម្មនុយក្លេអ៊ែរជាតិ របស់សាធារណរដ្ ឋប្រជាមានិតចិន (CNNC) បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៨ ជាខួបលើកទី៦០ នៃទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលនៃកម្ពុជា។

ជាមួយ និងការទំនាក់ទំនងនេះ ប្រទេសទាំងពីរ រក្សាបានការរីកចម្រើន ប្រកបដោយគុណភាព និងមានកំរិតខ្ពស់។ បន្ទាប់ពីបញ្ចប់គម្រោងជំហានទី១ រដ្ឋាភិបាលចិន តាមរយៈក្រសួងពាណិជ្ជកម្មប្រទេសចិន ទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្ដរជាតិ និងការិយាល័យ ទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្មអមស្ថានទូតចិន នឹងបន្តជួយដល់ កម្ពុជា ដោយសហការជាមួយក្រសួង អភិវឌ្ឍន៍ជនបទ ដែលមានក្រុមហ៊ុន សាជីវកម្មនុយក្លេអ៊ែរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន (CNNC) ជាអ្នកអនុវត្តក្នុង គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ បន្តទៀត។

ជាមួយគ្នានោះ លោក សួស គង់ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះមានដោយការ យកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអភិវឌ្ឍន៍ជនបទ មានការរីកចម្រើន គួរជាទីមោទនៈ។

លោកបានបន្តថា រដ្ឋាភិបាលចិន បានផ្ដល់ជំនួយយ៉ាងច្រើន ដល់កម្ពុជាលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអភិវឌ្ឍន៍ជនបទ។ នៅខែឧសភា ឆ្នាំ២០១៧ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែរជាតិ របស់សាធារណ រដ្ឋប្រជាមានិតចិន (CNNC) អនុវត្តគម្រោង ផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ ក្រោមហិរញ្ញប្បទាន ជំនួយឥតសំណង សម្រាប់ជីកអណ្ដូង ទឹកប្រភេទជ្រៅចំនួន៨៤៦អណ្ដូង និងជីកស្រះសហគមន៍ចំនួន៤៥ស្រះ និងស្រះសហគមន៍ ដែលមានរៀបថ្ម តាមជើងទេរចំនួន ២៨ ស្រះនៅក្នុងខេត្តគោលដៅទាំង៦ រួមមាន៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តកណ្ដាល ក្នុងនោះខេត្តកណ្ដាល ត្រូវជីកអណ្ដូងចំនួន ១៣០ អណ្ដូង ជីកស្រះសហគមន៍ចំនួន៨ស្រះ និងស្រះសហគមន៍ ដែលមានរៀប ថ្មតាមជើងទេរចំនួន ១ ស្រះ។

វឌ្ឍនភាព នៃការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ សម្រេចបានប្រមាណ ៩៩,៥ %ហើយ។ ក្នុងឱកាសនោះ លោក សួស គង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានទាន់ពេលវេលា ដោយពុំមានលក្ខខណ្ឌស្មុកស្មាញ ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ជនបទ៕

ដកស្រង់ពី៖ Fresh News