បណ្តាញសង្គម

នាយឧត្តមសេនិយ៍ ជា តារា៖ គោលការណ៍សំខាន់របស់បក្សប្រជាជន គឺដាច់ខាតថែរក្សាឲ្យបានសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ, មិនអនុញ្ញាតឲ្យបរទេសណាមកលូកដៃ បង្កសង្គ្រាមទៀតឡើយ

(សៀមរាប)៖ សាកលវិទ្យាល័យការពារជាតិ បានមូលមតិរៀបចំពិធី តាមព្រះពុទ្ធសាសនា ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ២វត្ត ដែលគង់ចាំព្រះវស្សាផ្សេងៗពីគ្នា មានវត្តព្រះកែវនព្វរ័ត្នពោធិរង្សី (ហៅវត្តរកា) ស្ថិតក្នុងភូមិដូននំ និងវត្តសិរីវុឌ្ឍី ឃ្លាំងមឿង (ហៅវត្តបន្ទាយឫស្សី) ស្ថិតក្នុងភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

មានមតិសំណេះសំណាល ជាមួយព្រះសង្ឃ លោកតាជី យាយជី និងបងប្អូនប្រជាជន ប្រមាណ៤០០នាក់ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមជាសមាជិកគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានពាំនាំនូបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាជនកម្ពុជា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តសៀមរាប លោកតែងតែគឹតគូរ នឹករលឹកជានិច្ចដល់បងប្អូន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា គោលការណ៍សំខាន់របស់ គណបក្សប្រជាជនកម្ពុជា គឺដាច់ខាតថែរក្សាឲ្យ បានសុខ សន្តិភាពក្នុងប្រទេសទោះ ក្នុងស្ថិតតម្លៃណាក៏ដោយ ព្រោះសុខសន្តិភាព ជាអាយុជីវិតរបស់ប្រជាជនកម្ពុជាទាំងមូល មិនអនុញ្ញាតឲ្យបរទេស ណាមកលូកដៃ ចូលបង្កសង្គ្រាមដ៏ជូរ ចត់ម្តងទៀតឡើយ។

មានសន្តិភាពទើប មានការអភិវឌ្ឍន៍ ដើម្បីអាគតកូនចៅជាទីស្រឡាញ់ របស់យើងទាំងអស់គ្នា។ នាយឧត្តមសេនីយ៍ បានអំពាវនាវថ្វាយ ព្រះសង្ឃលោកតាជី យាយជី និងបងប្អូនប្រជាជនទាំង់អស់ បន្តប្រាប់ដល់កូនចៅរបស់ យើងទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀទី២០ ងាយគិត ងាយគូស ងាយចាំ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដល់ កូនចៅយើងទាំងអស់គ្នា។

ព្រះគ្រូព្រះចៅអធិការវត្តសិរីវុឌ្ឍី ឃ្លាំងមឿង (ហៅវត្តបន្ទាយឫស្សី) បានមានព្រះសង្ឃដិកា ដោយព្រះទ័យរំភើបរីករាយថា គម្របានឃើញមេទ័ពដ៏ល្បី ធ្លាប់បញ្ជាកងទ័ពម៉ឺង ម៉ាត់ការពារទឹកដី ការពារប្រាសាទព្រះវិហាររបស់ខ្មែរ បានជោគជ័យពី ការឈ្លានពាន ពីប្រទេសជិតខាង បានមកដល់ទីនេះ កាយវិការទន់ភ្លន់ រួសរាយរាក់ទាក់ជាមួយលោកតា លោកយាយ ញាតិញោមប្រជាជន គឺពិតជា មេទ័ពមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន ដ៏អង់អាចក្លាហាន កើតចេញពីគណបក្សប្រជាជនកម្ពុជាសុទ្ធសាធ។

ព្រះអង្គបានបវរណា ដល់ញាតិញោមប្រជាជនទាំង អស់ទៅបោះឆ្នោតថ្ងៃទី២៩ខែកក្កដា ខាងមុខនេះគាំទ្រគណបក្សប្រជាជន កម្ពុជាទាំងអស់គ្នា។

វេរបច្ច័យ និងទេយ្យទានរបស់សាកល វិទ្យាល័យការពារជាតិ បានវេរក្នុងឱកាសនោះរួមមាន៖ ទៀនព្រះវស្សា២គូ, អង្ករ២៥០គ.ក្រ, ត្រីខ៥០កំប៉ុង, ខគោកំប៉ុង២កេស, ថវិកាមួយវត្ត៣៨ម៉ឺន កសាងដំបូលកុដិ១លានរៀល, បច្ច័យប្រគេនព្រះចៅអធិការ២វត្ត៣០ម៉ឺនរៀល, រៀបបច្ច័យប្រគេនព្រះសង្ឃ២២អង្គ ក្នុងមួយព្រះអង្គ១០ម៉ឺនរៀល, ទេយ្យទានប្រគេនព្រះសង្ឃ២៣អង្គ, សរុបសាដក២៣ មី២៥កេះ, ទឹកស៊ីអ៊ីវ២៥, ត្រីខ២៥យូរ, ទឹកក្រូច២៥កេះ, ទឹកសុទ្ធ២៥យួរ, បច្ច័យជូនយាយជី តាជី១៦០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ប្រជាជនចូលរួម២១០នាក់៕

ដកស្រង់ពី៖  Fresh News