Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន មានការវិវឌ្ឍយ៉ាងល្អប្រសើរ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Hu Zhengyue អនុប្រធានសមាគម ការទូតសាធារណៈ និងជាអតីតអនុរដ្ឋមន្រ្តី ការបរទេសចិន បានវាយតំលៃខ្ពស់ដោយ ការរីករាយពេញចិត្តចំពោះ ការវិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងមិត្តភាព និង «កិច្ចសហ-ប្រតិបត្តិការភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន និងការរៀបចំសកម្ មភាពជាច្រើន ដើម្បីអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

ការវាយតំលៃនេះ ត្រូវបានលើកឡើង នៅក្នុងជំនួបសម្តែងការគួរសម នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ របស់លោក Hu Zhengyue នៅក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដើម្បីអបអរសាទរដល់ ខួបលើកទី៦០នេះ និងជាសញ្ញាមួយដ៏សំខាន់នៃការគាំទ្រ របស់ចិនចំពោះដំណើរការអភិវឌ្ឍ ហើយនិងការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោក Hu Zhengyue បានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីជំហររបស់រដ្ឋាភិបាលចិន គាំទ្រយ៉ាងពេញលេញ ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងបានសំដែងការកោត សរសើរចំពោះការរីកចំរើន ពិសេសក្នុងការអភិវឌ្ ឍសេដ្ឋកិច្ច-សង្គម ដែលរាជរដ្ឋាភិបាល កម្ពុជាសំរេចបាន។

លោកបានលើកឡើង ពីបំណងរបស់លោក ក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា លើការបណ្តុះបណ្តាល ធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកអនុប្រធានសមាគម ការទូតសាធារណៈ ក៏បានវាយតំលៃខ្ពស់ចំពោះ ការរួមចំណែកយ៉ាងសកម្ម របស់កម្ពុជា នៅក្នុងការលើកស្ទួយ ទំនាក់ទំនងអាស៊ាន-ចិន និងទំនាក់ទំនងរវាងបណ្តា ប្រទេសមេគង្គជាមួយចិន តាមរយៈកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនគណៈ ប្រតិភូថារាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពសំខាន់ លើការរក្សាការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយលោកក៏បានវាយតំលៃ ខ្ពស់ការគាំទ្ររបស់ចិន ចំពោះការចាត់វិធាន ការតាមផ្លូវច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា ដែលសំដៅការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ ប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តីក៏បាន សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយ ឧបត្ថម្ភជាច្រើន របស់រដ្ឋាភិបាលចិន និងបានវាយតំលៃខ្ពស់ ចំពោះការចូលរួមដ៏សកម្មរបស់ចិន តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍កម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីបំណងចង់ឲ្យ មានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ជាតិការទូតនិងទំនាក់ទំនង អន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយវិទ្យាស្ថាន ការទូតរបស់ចិន៕

ដកស្រង់ពី៖ Fresh News