បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ អាណត្តិទី២

ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ ចុះជួយ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ។

នៅក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់អាណត្តិទី២ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា នោះដែរ គេសង្កេតឃើញមានការចូលរួម ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ ។

យោងព្រះរាជក្រិត្យ ត្រូវបានតែងតាំង ឯកឧត្តម ខូយ សុខា អតីតអភិបាលខេត្តជាប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ឆាយ សារ៉េត ដែលត្រូវសម្រួលភារកិច្ចថ្មី ៕