បណ្តាញសង្គម

អភិបាលខេត្តកំពង់ចាម៖ ការជ្រលក់ទឹកខ្មៅបង្កឲ្យស្លាប់ វាគ្រាន់តែជាការបំភិតបំភ័យ របស់ជនអគតិដែលមិនចង់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតតែប៉ុណ្ណោះ

(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ព័ត៌មានដែលបានលើកឡើងថា ការជ្រលក់ដៃនៅក្នុង ទឹកខ្មៅនៅថ្ងៃបោះឆ្នោត អាចបង្កឲ្យស្លាប់នោះ វាគ្រាន់តែជាការបំភិត បំភ័យរបស់ជនអគតិមួយចំនួន ដែលមិនចង់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតតែប៉ុណ្ណោះ។

លោកបានលើកឡើងដូចនេះ នៅក្នុងពិធីសន្និបាទវាយតម្លៃ ស្តីពីការអនុវត្តខ្លឹមសារសង្ឃ ប្រកាសអនុសំវច្ចរៈ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី២៦ និងការបញ្ជ្រាបច្បាប់នានា នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសិទ្ធសាលា ខេត្តកំពង់ចាម ដែលពិធីនេះដែរមានការ ចូលរួមពីសំណាក់ព្រះសង្ឍ និងលោកតាអាចារ្យចំនួនជាង៨០០ អង្គ/នាក់។

លោកអភិបាលខេត្ត បានថ្លែងបន្តថា «បច្ចុប្បន្នកម្ពុជាយើងកំពុង មានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍន៍ ហើយនិងកំពុងអនុវត្តលទ្ធិប្រជាធិប្ប តេយ្យដែលទាំងនេះ គឺកម្ពុជាខ្លួនឯងបានចំណាយ ពេលយ៉ាងយូរ ដើម្បីជំរុញឲ្យមានដំណើរ ការលទ្ធិប្រជាធិប្បតេយ្យនេះ ប៉ុន្តែមកដល់ពេលនេះ យើងបានជួបនូវបញ្ហាបន្តិចបន្តួច ដែលមានជនអគតិបានធ្វើចលនា ក្នុងគោ បំណងបំភិតបំភ័យប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមបោះឆ្នោត ដែលជាការបង្អាក់ ដំណើរការលទ្ធិប្រជាធិប តេយ្យនៅប្រទេសកម្ពុជា ដោយបង្កើតពាក្យថា បើជ្រលក់ទឹកខ្មៅ បង្ករឲ្យមានការប៉ះពាល់ដល់អាយុជីវិត»។

លោកបានប្រការដែលថា ជ្រលក់ទឹកខ្មៅបង្កឲ្យស្លាប់ វាគ្រាន់តែជាការបំភិតបំភ័យ បន្លាចពីសំណាក់ជនទុច្ចរិត ដែលចង់បង្អាក់ដំណើរការ លទ្ធិប្រជាធិប្បតេយ្យតែប៉ុណ្ណោះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សម័យបច្ចុប្បន្ននេះ ពិភពលោកមានបណ្តាញ ពិនិត្យការពារសុខភាព ហើយបើមានប្រទេសណា ធ្វើអ្វីឲ្យប៉ះពាល់សុខមាលភាព ពិភពលោក គេនិងធ្វើការថ្កោលទោស ទៅអង្គភាព ឬស្ថាប័ននោះដោយគ្មាន ការលើកលែងឡើយ។

ជាក់ស្តែង សូម្បីការបង្កើតអាវុធគីមី ដូចជា គ្រាប់មីស៊ីល ឬបរមាណូជាដើម ក៏ពិភពលោកមិនឲ្យកើតមានផងដែរ ព្រោះវាជាគ្រឿងប្រហារ ជីវិតមនុស្សលោក។

លោកបានបញ្ជាក់ទៀតថា ពាក្យដែលថាគ្រាន់តែជ្រលក់ទឹកខ្មៅ បង្កឲ្យស្លាប់ វាសាហាវមិនចាញ់អាវុធ គីមីនោះទេ ចុះហេតុអ្វីបានជាបណ្តាញ ពិនិត្យសុខភាពពិភពលោក ឬអង្គការអន្តរជាតិណាមួយ មិនធ្វើការចាប់អារម្មណ៍នោះ ចំណុចនេះ ហើយសរបញ្ជាក់ឲ្យឃើញថា ពាក្យនោះវាគ្រាន់តែជាការ បំភិតបំភ័យរបស់ក្រុមអ្នកនយោបាយ អគតិមួយចំនួនតូចប៉ុណ្ណោះ។

ដូច្នេះដើម្បីសុខសន្តិភាព និងចង់ឃើញប្រទេស មានការអភិវឌ្ឍន មានតែទៅបោះឆ្នោតទាំង អស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់ៗគ្នា៕

ដកស្រង់ពី៖ Fresh News