Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនទាល់តែសហជីពហែរក្បួន ទើបហៅថា សេរីភាពកម្មករ កុំភាន់ច្រឡំ, រីឯសហជីពដែលទទួលលុយពីបរទេស ត្រូវគិតគូរដល់សុខទុក្ខ របស់កម្មករផង

  • បោះពុម្ព

(កណ្តាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា មិនមែនទាល់ តែសហជីពដឹកនាំហែរក្បួន ទើបហៅថាសេរីភាព ឯករាជ្យកម្មករនោះទេ កុំភាន់ច្រឡំ, រីឯសហជីពដែលបានយកលុយ ពីបរទេសត្រូវគិតគូរ ដល់សុខទុក្ខ របស់កម្មករ-កម្មការិនីផង។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាង ដូច្នេះថា៖ «ហើយសូមឱ្យសហជីព ទាំងឡាយយកចិត្តទុកដាក់ មិនមែនទាល់ដែលដឹកនាំធ្វើបាតុកម្ម បានហៅថាសហជីពសេរី សហជីពឯករាជ្យទេ [....] អ្នកខ្លះភាន់ច្រឡំហើយ ប៉ុន្តែនិយាយឱ្យពិតទៅ យើងពិនិត្យមើលថ្ងៃ១ ឧសភា តើមានមនុស្សហែរក្បួនប៉ុន្មាននាក់ ដើម្បីដាក់ញ្ញាតិ្ត និងមានមនុស្សប៉ុន្មាននាក់ ដែលបានលេងសប្បាយ នៅតាមរោងចក្រ?»។

សម្តេចតេជោបានបន្តថា កន្លងមកថ្មីៗនេះ មានបាតុភាពនៅតាមទីកន្លែងខ្លះ ឧទាហរណ៍កម្មករ នៅក្នុងរោងចក្រមួយមាន ចំនួន១ពាន់នាក់ បាននាំធ្វើកូដកម្ម មានគ្នាតែ២០នាក់ ប៉ុណ្ណោះ បែរជាទៅរារាំងមិនឱ្យកម្មករ ចំនួន៩៨០នាក់ផ្សេងទៀត មិនឱ្យចូលធ្វើការទៅវិញ។ ការធ្វើកូដកម្មជាសិទ្ធិ របស់អ្នកទាំង២០នាក់ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវតែគោរព ដល់សិទ្ធិរបស់កម្មករចំនួន ៩៨០នាក់ផ្សេងទៀត ដែលពួកគាត់ចង់ធ្វើការ នឹងមិនត្រូវធ្វើជាជើងកាង មករារាំងដល់សិទ្ធិ អ្នកផ្សេងនោះទេ។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា «ដូច្នេះបើយើងគិតពី អត្រាភាគរយវិញ វាមិនបាន១ភាគរយទេ នៃចំនួនអ្នកដែលហែរក្បួន មនុស្ស៥០០ ទៅ៦០០នាក់ ឬ១០០០ ទៅ២០០០នាក់ ប្រៀបធៀបទៅកម្មករ-កម្មការិនី រាប់លាននាក់វាតិចណាស់ ប៉ុន្តែគេក៏បានឱ្យពូដឹងដែរថា បើសិនមិនហែរក្បួនទេ ម្ចាស់លុយនៅក្រៅប្រទេស គេឱ្យលុយសហជីពហ្នឹងទេ [....] ប៉ុន្តែខ្ញុំផ្តាំទៅទាំងម្ចាស់លុយ ក៏សូមយល់ថា មិនមែនទាល់តែហែរក្បួន ទើបហៅថាសេរីភាពកម្មករទេ ហើយក៏សូមផ្តាំទៅអ្នកដែល ទទួលលុយពីបរទេសដែល មកធ្វើសហជីព មិនមែនទាល់តែ ហែរក្បួន បានហៅថាសេរី ហើយគេឱ្យលុយនោះទេ ត្រូវគិតទៅដល់សុខទុក្ខរបស់ កម្មកររបស់យើង»។

សម្តេចតេជោ បានបន្តថា ដូច្នេះកម្មករ-កម្មការិនីទាំង ត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យ ក្លាយទៅជាសហគមន៍ ដ៏សុខសាន្តនៅតាមរោងចក្រ ទាំងនេះត្រូវយកចិត្តទុកដាក់រួមគ្នា ហើយគ្មានជោគជ័យណា មួយដែលខ្វះការចូលរួមនោះទេ។

ដូចជារោងចក្រមួយ ទទួលបានជោគជ័យលុះត្រា តែថៅកែរោងចក្រ ដែលជាអ្នកវិនិយោគការងារ ឱ្យមានសម្រាប់កម្មករ កម្មការិនី ហើយក្មួយៗដែលជាកម្មករ-កម្មការិនី ខិតខំធ្វើការល្អទទួលបាន អត្ថប្រយោជន៍ដល់ថៅកែរោងចក្រ ដើម្បីយកទៅចែករំលែក របស់កម្មករ-កម្មការិនី តាមរយៈនៃការបង្កើនប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ដទៃទៀតផងដែរ ហើយអ្វីៗទាំងនេះ សង្ឃឹមថានឹងបានជ្រួត ជ្រាបដល់ថៅកែរោងចក្រ កម្មករ-កម្មការិនី និងសហជីពមួយចំនួនផងដែរ។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីដ៏ មានប្រជាប្រិយភាពរបស់កម្ពុជា ក៏បានអំពាវនាវឱ្យក្មួយៗកម្មករ-កម្មការិនី នាំគ្នាខិតខំធ្វើឱ្យរោងច ក្រក្លាយ ជាសហគមន៍មួយដ៏សុខសាន្តផងដែរ។

ការធ្វើដូច្នេះ យើងនឹងបង្កើតបានជាទីកន្លែងមួយ ដែលមានសុវត្ថិភាពការងារមួយ ដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា ដោយសារតែនៅរោងចក្រ និងសហគមន៍គ្មានបងតូច បងធំ ជាពិសេសត្រូវគោរពសិទ្ធិ គ្នាទៅវិញទៅមកផងដែរ៕

ដកស្រង់ពី៖ Fresh News