Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រៀបចំក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ, ការអភិរក្សបេតិកភណ្ឌជាតិ ជួយជំរុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះវិហារ ឲ្យរីកលូតលាស់បន្ថែមទៀត

  • បោះពុម្ព

(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញ ដែលកាលពីលើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ដោយឡែក នៅថ្ងៃនេះ ចាប់តាំងពីថ្ងៃចាប់ផ្តើម ជួសជុលឡើងវិញ មានរយៈពេលជិត៣ខែហើយ ដែលសំណង់បានរួចរាល់ ប្រមាណជា៨០%ហើយ។

លោកស្រី ម៉ែន សំអន បានថ្លែងថា «ការជួសជុលឡើងវិញនេះ គឺជាការចូលរួមចំណែក ក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរស យើងបានបន្សល់ទុករហូត ដល់បច្ចុប្បន្ននេះ មួយផ្នែកទៀត ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវ សម្រាប់អ្នកជំនាន់ៗ ក្រោយតទៅទៀត និងមួយផ្នែកទៀត គឺជាការចូលរួមក្នុងការជំរុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារ ឲ្យរីកលូតលាស់បន្ថែម មួយកម្រិតទៀត»។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេសក្រុមអ្នកជំនាញ និងជាងដែលបានខិតខំយកអស់ កម្លាំងចិត្ត ក្នុងការចូលរួមក្នុង ដំណើរការជួសជុលនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន៕

ដកស្រង់ពី៖  Fresh news