Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ តម្លៃជាង៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព និងត្រៀមឯកសារឲ្យគ្រប់ ទៅបោះឆ្នោតជូនគណបក្សប្រជាជន

  • បោះពុម្ព

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងអំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ហើយលោកក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបានថ្លែងអំពាវនាវដូចនេះ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសាលាឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលកសាងឡើងដោយ លោកឡុង តារា ប្រធានក្រុមការងារចុះជួយឃុំព្រៃគគីរ និងសមាជិកក្រុមការងារ ដែលចំណាយការសាងសង់ អស់ថវិកាជាង៥ម៉ឺនដុល្លារ និងមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត២,០០០នាក់។ ក្នុងឱកាសនោះ លោក ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយបាននាំនូវការផ្តាំផ្ញើសា កសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់ បងប្អូនប្រជាពលរដ្ឋ។

លោក ម៉ឹង សំផន បានបន្តទៀតថា ប្រទេសកម្ពុជាគឺធ្លាប់បានឆ្លង កាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខ សន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើត មានសង្គ្រាមជាដាច់ខាត។

លោក ម៉ឹង សំផន បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យ បានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន និងត្រូវរួមគ្នាថែរក្សា សមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅ របស់ពលរដ្ឋឲ្យមានជីវភាពធូធារ។

លោកបានបន្ថែមទៀតថា ការងារឥឡូវបានមកដល់គៀក និងផ្ទះសម្បែងយើងហើយ ដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានរោងចក្រ សហគ្រាសជាច្រើនកន្លែង ដែលអាចស្រូបយកកម្មករ បានរាប់ម៉ឺននាក់ ដូច្នេះហើយយើងត្រូវ នាំគ្នាទៅបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការងារអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ Fresh News