Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ

  • បោះពុម្ព

(កណ្ដាល)៖ ដើម្បីធានាដល់ការបោះឆ្នោត ប្រកបដោយអព្យាក្រឹត, សេរី និងយុត្តិធម៌ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់មន្រ្ដីរាជការទាំងអស់ ហាមមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតនោះឡើយ។ ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។

សម្ដេចតេជោ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ទៅកាន់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឲ្យខិតខំរក្សានូវបរិយាកាស នយោបាយអព្យាក្រឹត ដើម្បីធានាទៅដល់ការ បោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ បណ្ដាលស្ថាប័នរដ្ឋ អ្នកធ្វើការរដ្ឋទាំងអស់ដែល ឈរជាតំណាងរាស្រ្ដ ឬចូលទៅក្នុងយុទ្ធនា ការនៃការបោះឆ្នោត មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិ និងថវិការបស់រដ្ឋ ឬមធ្យោបាយរបស់រដ្ឋ ធ្វើយុទ្ធនាការ បោះឆ្នោតឡើយ។ បញ្ហានេះត្រូវធ្វើឲ្យប្រាកដប្រជា ក្នុងន័យធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ ដោយបក្សនយោបាយ ឡើយ»។

សម្ដេចបានថ្លែងបន្ដទៀតថា គ្មានគណបក្សណាមានលទ្ធភាព ក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ដូច្នេះមិនត្រូវប្រើប្រាស់ ឡានមានស្លាក់សញ្ញា របស់រដ្ឋ ឬស្លាកសញ្ញានគរបាល, ស្លាករសញ្ញារបស់យោធា ទៅធ្វើយុទ្ធនាការបោះឆ្នោតនោះឡើយ, កុំប្រើប្រាស់ឲ្យសោះ សម្រាប់មធ្យោបាយធ្វើដំណើរ ដូចជាសាំង ក៏មិនត្រូវចាក់សាំងរដ្ឋឡើយ ត្រូវចាក់សាំងដោយខ្លួនឯង។

ទាំងនេះដើម្បីធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ ដោយគណបក្សណាមួយទេ ពិសេសបក្សកាន់អំណាច។ សម្ដេចមានប្រសាសន៍ បញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ត្រូវតែអព្យាក្រឹត នៅក្នុងដំណាក់កាលនោះ ការពារឲ្យខានតែបានចំពោះ គ្រប់គណបក្សដែលចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ត្រូវការពារឲ្យដូចៗគ្នា ហើយត្រូវខិតខំធ្វើយ៉ាងណាសម្រួលបរិយាកាសទាំងអស់នេះ ដើម្បឲ្យមានការប្រកួតប្រជែង ដោយស្មើភាពចំពោះមុខ ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ត្រូវជួលម៉ោងផ្សព្វផ្សាយ ទៅដល់គណបក្សនយោបាយ ទាំងអស់ជាមួយតម្លៃដូចៗគ្នា ខណៈដែលគណបក្សប្រជាជន កម្ពុជាបានជួលគ្រប់ទូរទស្សន៍ អស់ហើយ ដើម្បីផ្សព្វផ្សាយក្នុងពេល យុទ្ធនាការឃោសនា រកសំឡេងឆ្នោត។

សម្តេចតេជោបន្ថែមថា សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នាដល់ គ្រប់គណបក្សនយោបាយទាំង អស់ ក្នុងអំឡុងពេលយុទ្ធនា ការឃោសនារកសំឡេងឆ្នោត៕

ដកស្រង់ពី៖ Fresh News