Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានឡដុតសំណល់វេជ្ជសាស្រ្តចំនួន២គ្រឿង ពីក្រុមហ៊ុនកូរ៉េ, មួយថ្ងៃៗសំណល់គ្រោះថ្នាក់ នៅតាមមន្ទីរពេទ្យជាង៥តោន ត្រូវបានបញ្ចេញចោល

  • បោះពុម្ព

(ភ្នំពេញ)៖ ឡដុតសំណល់ វេជ្ជសាស្ត្រ២គ្រឿង របស់ក្រុមហ៊ុន Hwa Seong B & Tec មកពីប្រទេសកូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និងលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ព្រមទាំងមន្ត្រីអនុសាខា ជាច្រើនរូបផងដែរ។

លោក ប៉ា សុជាតិវង្ស បានសម្តែងនូវក្តីរីករាយ ដែលសាខាកាកបាទក្រហម រាជធានីភ្នំពេញ ជាមួយនូវការផ្តល់នូវ អំណោយដ៏មានតម្លៃ ដើម្បីប្រតិបត្តិការលើការងារ កម្ទេចសំណលើវេជ្ជសាស្ត្រ និងសំណល់ផ្សេងៗទៀត ដែលប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រជាជន។

ឆ្លើយតបនឹងកំណើនប្រជាជន នៅរាជធានីភ្នំពេញ កើនឡើងយ៉ាងលឿននោះ ដែលបានរស់នៅ និងប្រកបអាជីវកម្ម។

កំណើនមនុស្ស ធ្វើឲ្យមានកំណើនសំណល់ ដែលមនុស្សគ្រប់គ្នាជា អ្នកបង្កើតសំណល់ មនុស្សកាន់តែច្រើន សំណល់កាន់តែច្រើន។

ដូចនេះមានច្រើនប្រភេទ ប៉ុន្តែមានសំណល់មួយដែលសំខាន់ និងមានច្រើនដែរក្នុង រាជធានីភ្នំពេញ ដែលក្នុងមួយថ្ងៃមាន ប្រមាណ២០០០ ទៅ២៣០០តោន ក្នុងមួយថ្ងៃ ក្នុងនោះ សំណល់គ្រោះថ្នាក់ក៏ មិនតិចជាង៥តោនដែរ នោះគឺសំណល់វេជ្ជសាស្ត្រ ដែលមាននៅតាមមន្ទីរពេទ្យ។

តើសំណល់ទាំងនេះយកទៅណា ប្រសិនបើគ្មានឡដុតសំណល់ ទាំងនោះទេ? សំណល់វេជ្ជសាស្ត្រ បើយើងមិនទាន់មានការកែច្នៃ មិនទាន់មានឡដុត មិនទាន់កន្លែងបំលែងឋាមពល ឬទៅជាប្រយោជន៍សង្គមនោះ បើគ្មានអង្គភាពសំណល់វេជ្ជសាស្ត្រ សាខាកាកបាទក្រហម គ្រប់គ្រងបានត្រឹមទេនោះ។

ដោយមើលឃើញនូវផលវិបាក នៃសំណល់វេជ្ជសាស្ត្រ ដែលបង្កផលប៉ះពាល់ ដល់សុខមាលភាពនោះ លោក ប៉ា សុជាតិវង្ស ប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានស្វែងរកដៃគូ ដើម្បីបង្កើតឡដុតសំណល់ វេជ្ជសាស្ត្រនេះឡើង។

លោកបន្តថា ឡដុតសំណល់នេះ មិនមែនសម្រាប់តែ សំណល់វេជ្ជសាស្ត្រ នៃសរីរាង្គមនុស្ស ទេប៉ុណ្ណោះទេ សំណល់សាច់សត្វ សំណល់ហួសសុពលភាព រួមទាំងសារធាតុញៀន ជាច្រើនទៀត គឺយើងត្រូវប្រមូលមកដុតចោលក្នុងឡនេះដែរ ដើម្បីធានានៃកម្រិតដឺក្រេខ្ពស់ ដែលធានាបរិស្ថានល្អ ប្រសើរមិនប៉ះពាល់ សុខភាពសាធារណៈ។

ជាមួយគ្នានេះ លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ដែលបានផ្តល់អំណោយ ឡដុតវេជ្ជសាស្ត្រ២គ្រឿង មកសាខាកាកបាទក្រហម រាជធានី នាពេលនេះ៕

ដកស្រង់ពី៖ Fresh News