បណ្តាញសង្គម

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ នាព្រឹកថ្ងៃទី ៩ ខែកក្កដា នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រថយន្តសង្គ្រោះ បន្ទាន់មួយគ្រឿង ដែលជាអំណោយពី សប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដែលចេះ តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ គឺបានមកពីការជួយឧបត្ថម្ភពី បណ្តាសប្បុរសជននានា ក្នុងការចូលរួមចំណែកលើក កម្ពស់ការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅ ក្នុងស្រុកខ្សាច់កណ្តាល គ្រប់ស្រទាប់វណ្ណៈទាំងអស់ ដោយមិនប្រកាន់និន្នា ការនយោបាយឡើយ និងបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យ សុខាភិបាលដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវ ការរបស់ប្រជាជន ។

លោកប្រធានមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាលបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូរពីការលំបាក និងសេចក្តីត្រូវការរបស់ប្រជាពល រដ្ឋក្នុងស្រុកខ្សាច់កណ្តាល និងប្តេជ្ញាប្រើប្រាស់ រថយន្តសង្គ្រោះបន្ទាន់នេះ ឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងពង្រឹងការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូបនៅ ក្នុងស្រុកខ្សាច់កណ្តាល ឱ្យកាន់តែល្អប្រសើរថែមទៀត ៕

ដកស្រង់ពី៖ Fresh News