Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តតាកែវ សុំឲ្យស្នងការខេត្ត មេមេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្ត ចូលរួមប្រជុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន

  • បោះពុម្ព

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទូចស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សេក រស់ មេបញ្ជាការសឹករងខេត្ត ឲ្យមកចូលរួមប្រជុំនៅក្នុងកម្មវិធីប្រជុំស្តីពី ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨នេះ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់ទុកការមិនមកប្រជុំរបស់ មេកងកម្លាំងសមត្ថកិច្ចទាំង បីប្រភេទរបស់ខេត្តតាកែវ ខាងលើនេះ គឺជាការមិនទទួលខុសត្រូវ និងមិនគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីមានសមត្ថកិច្ច ព្រោះកិច្ចប្រជុំពីបញ្ហាគ្រឿង ញៀននេះ មានសំខាន់ខ្លាំងណាស់ ដែលត្រូវតែមានវត្តមាន របស់មេៗកម្លាំងសមត្ថកិច្ចចូលរួម ដើម្បីស្វែងរកវិធានការណ៍ ដោះស្រាយ ចំពោះការរីករាលដាល នៃការប្រើប្រាស់ ចែកចាយគ្រឿងញៀន និងធ្វើយ៉ាងណាដើម្បីបង្រា្កប និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ក៏ប៉ុន្តែបែរជាគ្មានវត្តមាន មេសមត្ថកិច្ច ចូលរួមទៅវិញ។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានបញ្ជាឲ្យលោកនាយក រដ្ឋបាលសាលាខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះបញ្ជីវត្តមានចំពោះមន្រ្តី រាជការណាដែលអវត្តមាន និងមានវត្តមាន ដើម្បីមានវិធានការណ៍ ចំពោះមន្រ្តីណា ដែលអវត្តមានដោយ គ្មានមូលហេតុពិតប្រាកដ។

ដកស្រង់ពី៖ Fresh News