Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់អតីតតារាចម្រៀង លោក ចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់សម្ដេច

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីជ្រួតជ្រាបនូវដំណឹងខ្វះខាត និងការរស់នៅយ៉ាងលំបាក តស៊ូចិញ្ចឹមកូនប្រាំនាក់ ក្នុងបន្ទុកគ្រួសារ និងរស់នៅសំងំលាក់ខ្លួនចាក ឆ្ងាយពីវិស័យសិល្បៈ ពីសំណាក់ អតីតតារាចម្រៀងធ្លាប់ល្បី គឺលោក ចាន់ សម័យ រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជួយដល់តារាចម្រៀង លោក ចាន់ សម័យ ដើម្បីជួយសម្រាលការលំបាក និងកសាងទីជំរករបស់ខ្លួន។

Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យសាធារណជន ដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដានេះថា «បន្ទាប់ពីបានជួយសិល្បករ-សិល្បការិនីមួយចំនួន ដែលកំពុងមានជំងឺដូចជា សួស សងវាចា យូណេស្កូ។ល។

ថ្ងៃនេះខ្ញុំបានរួមជាមួយ សប្បុរសជនផ្សេងទៀត ជួយដល់លោក ចាន់ សម័យ ដើម្បីមានលទ្ធភាព ព្យាបាលផង និងកសាងជីវភាព ទៅអនាគតផង។

ខ្ញុំពិតជាមានការរីករាយ ដោយពិនិត្យឃើញថា សិល្បករ សិល្បការិនីយើងចេះសាមគ្គីជួយគ្នា ក្នុងគ្រាដ៏លំបាកនេះ»។ សម្ដេចតេជោបានបន្តទៀតថា «ថ្ងៃនេះខ្ញុំបានធ្វើបុណ្យជាមួយ លោក ចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់ខ្ញុំ (១២ កក្កដា២០១៣-១២កក្កដា២០១៨) ដែលសង្ឃឹមផលបុណ្យនេះ នឹងបានដល់ឪពុកជាទីគោរព ស្រឡាញ់របស់ខ្ញុំ»។

យ៉ាងណាមិញពេលដឹងថា សម្ដេចតេជោជួយឧបត្ថម្ភបែបនេះ តារាចម្រៀងលោក ចាន់ សម័យ ក៏បានលើកម្រាមដៃ ដប់ប្រណម្យសំពះ ថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយថវិកា ជួយរូបលោក។

សូមជម្រាបថា លោក ចាន់ សម័យ គឺជាតារាចម្រៀង ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈបទចម្រៀងជាច្រើន របស់លោក ទទួលបានការពេញនិយមចូលចិត្ត ស្ដាប់គ្រប់ស្រទាប់វ័យ។

ក្រោយពេលបាត់មុខពីសិល្បៈ អស់រយៈពេលជាង១០ឆ្នាំ ទើបលោកបង្ហាញខ្លួន ជាមួយនឹងសភាពគួរ ឲ្យសង្វេគ គ្មានសម្លៀកបំពាក់ស្លៀកគ្រប់គ្រាន់ សូម្បីតែម្ហូបអាហារហូបចុកក៏គ្មាន រហូតដល់ទៅដើរទៅស្ទូចត្រី នៅតាមមាត់ទន្លេ ដើម្បីធ្វើជាម្ហូបអាហារ ស្ទើរមិនគួរឲ្យជឿ៕

ដកស្រង់ពី៖ Fresh News