Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សៀកខ្មែរ១០ទម្រង់ នឹងត្រូវលើកយកសម្ដែង ឲ្យពលរដ្ឋខ្មែរទស្សនា ដោយសេរី

  • បោះពុម្ព

(ភ្នំពេញ)៖ សាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីសម្ដែងសៀក ចំនួន១០ទម្រង់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅ មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ដែលមានទីតាំងនៅទល់មុខ វិមានរដ្ឋសភាជាតិ ដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បានចូលទស្សនាដោយសេរី ពោលគឺមិនមានការលក់សំបុត្រ អ្វីទាំងអស់។

ការសម្ដែង ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បានចូលទស្សនាដោយសេរីនេះ ក្នុងគោលបំណងបង្ហាញសមត្ថភាព សិល្បករសៀកខ្មែរ ខណៈសម្បត្តិមរតក វប្បធម៌មួយនេះ កាន់តែបាត់បង់បន្តិចម្ដងៗ។

បច្ចុប្បន្ន សិល្បករទាំងអស់ បាន និងកំពុងខិតខំប្រឹងប្រែងហាត់សម ដើម្បីឲ្យការសម្ដែងនាថ្ងៃខាងមុខនេះ កាន់តែមានភាពអស្ចារ្យ រំភើប លាយឡំដោយភាពសប្បាយរីករាយ ផងដែរ។

នៅក្នុងសម័យអង្គរដ៏រុងរឿង របស់ខ្មែរយើង មានរូបចម្លាក់ចម្រុះគ្រប់ប្រភេទ នៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រសាទសម្បូរព្រៃគុហ៍ ប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបាពូន ប្រាសាទបាគង និងប្រសាទលានជល់ដំរី ជាដើម។ តាំងពីសម័យអង្គររហូតដល់សម័យលង្វែក ចុងស.វទី១៦ សិល្បៈសៀកនៅសម្បូរបែប នៅឡើយ។

នាសម័យបន្តទៀត សិល្បៈប្រភេទនេះ ចេះតែបាត់បង់បន្តិចម្ដងៗ រហូតស្ទើរគ្មានសល់ដោយសារតែសង្គ្រាម គឺនៅសល់តែប្រភេទតូចប៉ុណ្ណោះ ហៅថា រហ័ស្សកម្ម ដែលគេច្រើនសម្ដែង នៅតាមទីសាធារណៈ និងទីប្រជុំជន ដើម្បីលក់ថ្នាំ ហើយប្រជាជនខ្មែរហៅថា ប៉ាហ៊ី។ ប៉ាហ៊ី រួមបញ្ចូលនូវល្បិចស្ពិនភ្នែក និងមន្តអាគមខ្លះ។ នៅក្នុងឆ្នាំ១៩៨០ សាលាសៀកជាតិ បានបើកទ្វាបង្រៀនសិស្ស រហូតដល់បច្ចុប្បន្ន និងបានបណ្ដុះបណ្ដាលសិល្បករសៀក ជាច្រើនជំនាន់ ព្រមទាំងបានចូលរួមសម្ដែង លើឆាកជាតិ និងអន្តរជាតិផងដែរ៕

ដកស្រង់ពី៖ Fresh News