Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាធម្មនុញ្ញ ដាស់តឿនគ្រប់គណបក្សនយោបាយ ដែលដាក់ពាក្យបណ្តឹង មកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើផ្លូវច្បាប់ និងកម្មវត្ថុនៃពាក្យបណ្តឹង ឱ្យបានច្បាស់លាស់

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាធម្មនុញ្ញ បានដាស់តឿនគ្រប់គណបក្សនយោបាយទាំងអស់ ដែលមកដាក់ពាក្យបណ្តឹង នៅក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើគុណភាព នៃពាក្យបណ្តឹងរបស់ខ្លួន ដោយមានខ្លឹមសារ និងកម្មវត្ថុច្បាស់លាស់មិនត្រូវផ្តោតទៅលើបរិមាណ នៃបណ្តឹងនោះទេ។

លោក ព្រហ្ម វិចិត្រអក្ខរា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលក្រុមក្រុមប្រឹក្សា ធម្មនុញ្ញ បានរៀបចំពិធីផ្សព្វផ្សាយ អំពីសមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការដោះស្រាយវិវាទ កម្មទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងគ.ជ.ប តំណាងរបស់គណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ នៅអគារស វិមានរដ្ឋចំការមន រាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំផ្ញើទៅ គ្រប់គណបក្សនយោបាយទាំងអស់ថា បណ្តឹងសូមផ្តោត ទៅលើគុណភាព នៅផ្តោតទៅលើបរិមាណ មានន័យថា គាត់ប្តឹងយកតែបរិមាណ គឺគាត់អត់គិតពីខ្លឹមសារ គឺឱ្យតែដាក់បណ្តឹង មកក្រុមប្រឹក្សាធម្មនុញ្ញ តែគាត់អត់បានពិចារណា លើខ្លឹមសារ កម្មវត្ថុដែលគាត់ប្តឹងមកថា ស្របតាមច្បាប់ដែលអាចធ្វើបានដែល ឬអត់?»។

លោក ព្រហ្ម វិចិត្រអក្ខរា បានបន្តថា ចំណុចទាំងនេះហើយ ដែលធ្វើឱ្យម្ចាស់បណ្តឹងមើលតែ តាមអ្វីនូវបរិមាណពាក្យ បណ្តឹងរបស់ខ្លួនថា ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចអត់បានដូច អ្វីដែលពួកគាត់ចង់បាន ប៉ុន្តែពួកគាត់អត់បានគិតថា ពាក្យបណ្តឹងដែលបានដាក់មកនេះ គឺអត់ស្របតាមច្បាប់ កំណត់ទាល់តែសោះ។

ឧទាហរណ៍ ពាក្យបណ្តឹងមួយចំនួនម្ចាស់បណ្តឹង អត់បានបញ្ជាក់ពីកម្មវត្ថុ និងមូលហេតុណាមួយ ឱ្យបានច្បាស់លាស់ គឺគាត់បានលើកតែជាចំហរ ឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយទៅវិញសរុបជារួម គឺមិនអាចដោះស្រាយ បាននោះទេ ទាំងនេះជាមូលដ្ឋាន នៃការបដិសេធបណ្តឹងផងដែរ។

មន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ បានបន្ថែមទៀតថា ដោយមើលឃើញពីសារសំខាន់ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ និងមើលឃើញពីភាព ចាំបាច់មួយចំនួន ដែលតម្រូវឱ្យគ្រប់គណបក្សនយោបាយ មានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងឆ្លុះបញ្ជាំងអំពីតម្លាភាព និងយុត្តិធម៌ នៅក្នុងអំឡុងពេល នៃការបោះឆ្នោតនេះ គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែយល់ដឹងអំពីសមត្ថកិច្ចរបស់ ក្រុមប្រឹក្សារដ្ឋធម្មនុញ ផងដែរ។

ពាក់ព័ន្ធបញ្ហានេះ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៣៣ កថាខណ្ឌទី១ បានចែងថា បេក្ខភាពណាដែលត្រូវបានបដិសេធ ឬបញ្ជីរាយនាមបេក្ខជន របស់គណប្សនយោបាយណាដែល ត្រូវបានបដិសេធដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាមីខ្លួន ឬសាមីគណបក្សនយោបាយនោះ មានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍ អក្សរទៅក្រុមប្រឹក្សា ធម្មនុញ្ញរយៈពេល០៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងបដិសេធ។

មាត្រា៦២ ច្បាប់ដដែល ត្រង់កឋាខណ្ឌទី៦ បានចែងថា ប្រសិនបើអ្នកតវ៉ា ឬអ្នកជំទាស់ពុំពេញចិត្ត នឹងការសម្រេច របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជននោះ ឬតំណាងអាចប្តឹងតវ៉ាជាលាយលក្ខ អក្សរទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល០៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានសេចក្តី សម្រេចបដិសេធពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

ដកស្រង់ពី៖ Fresh News