Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ ប៉ាន សូរស័ក្តិ៖ ទីផ្សារកសិកម្មនឹងត្រូវពង្រីក ហើយគ្មានការយកពន្ធដីពីកសិករ​ឡើយ បើសិនជាគណបក្សប្រជាប្រជាជនកម្ពុជាឈ្នះឆ្នោត!

  • បោះពុម្ព

(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងចំពោះមុខប្រជាពលរដ្ឋថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងមិនអនុវត្តន៍ការយកពន្ធ លើដីកសិកម្មពីប្រជា កសិករឡើយ គឺមានតែខិតខំស្វែង រកទីផ្សារថ្មីៗបន្ថែម ទៀតជូនប្រជាកសិករ ដើម្បីលក់កសិផលជាមួយតម្លៃសមរម្យ សំដៅបង្កើនជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ការអះអាងរបស់លោកប្រធាន ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងឃុំសំរោង និងឃុំល្វានៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងពីរឃុំ ប្រមាណជាង ៧០០នាក់។

«ខ្ញុំសូមធានាថា នឹងគ្មានការយកពន្ធដីកសិកម្មឡើយ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត! ហើយខ្ញុំនឹងប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីបើកទីផ្សារថ្មីៗថែម ទៀតជូនបងប្អូនទាំងអស់ ដើម្បីលក់កសិផលឲ្យបានកាន់តែច្រើន តាមរយៈការអនុវត្ត “ភាពជាដៃគូពហុភាគីក្នុងកសិធុរកិច្ច” និង “កិច្ចសន្យាផលិតកម្មកសិកម្ម” ដើម្បីផ្សារភ្ជាប់កសិករ និងផលិតករ ជាមួយទីផ្សារពិតប្រាកដ ជាពិសេសផ្លាស់ប្តូរពីការផលិតតាមគ្នា ឬលឺតាមគេថា មកជាការផលិតតាមតម្រូវ ការទីផ្សារជាក់ស្តែង» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះ បេក្ខជនតំណាងរាស្ត្រ បានបកស្រាយជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោត សំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ ទឺនៅលើឆាកអន្តរជាតិ។

លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណ ដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា។

លោកប្រធាន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖  Fresh News