Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនិស្សិតកសិកម្មស្រាវជ្រាវរកឃើញម៉ាស៊ីនធ្វើតេស្ត រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ និងផ្លៃឈើ មានសមត្ថភាពវាស់ដឹងកម្រិតជាតិពុលជាង១,៧០០ប្រភេទ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ចូលជួបសម្តែងការគួរសម ដឹកនាំដោយលោក ភុន រតនា និងសហការីស្ថាបនិកផ្សារ ខ្មែរនៅកម្ពុជា ក្នុងគោលបំណងបង្ហាញ ជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍ លើរបកគំហើញថ្មីៗនៃ «ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមី ផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមាន សារៈប្រយោជន៍ ដល់វិស័យកសិកម្មនៅកម្ពុជា»។

ក្នុងជំនួបនេះដែរ លោក វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អតីតក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនៅម៉ាស៊ីន ដ៏មានសារៈប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹងនូវ កម្រិតជាតិពុលថ្នាំសត្វល្អិតជាង១,៧០០ប្រភេទ សារធាតុលោហៈភាគច្រើន ប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉លជាដើម។ លោករដ្ឋមន្ត្រីបានលើកឡើងថា របកគំហើញនេះ គឺជាសមត្ថផលថ្មីដំបូងគេបង្អស់ ដែលផ្សារខ្មែរបានរកឃើញ សម្រាប់បម្រើជូនប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលឆ្លងកាត់ការធ្វើតេស្ត ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការដំឡើងនៅ ឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា ឧបករណ៍ធ្វើតេស្តនេះ ក៏អាចចូលរួមចំណែកលើក ស្ទួយវិស័យកសិកម្ម ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សា លើបច្ចេកទេសដាំដុះ តាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី ដំឡើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជា ឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាព ប្រជាជននៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបបគំហើញថ្មីរបស់ផ្សារខ្មែរខ្លួន ដើម្បីជាទំនុកចិត្តដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្ម នៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណើរនេះ លោក វេង សាខុន បានបញ្ជាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេស អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយឧបត្ថម្ភតាម រយៈគម្រោងផ្សេងៗ តាមលទ្ធភាព ព្រមទាំងបង្កើតឲ្យ មានការចេញវិញ្ញាបនបត្រ (Certificate) ទទួលស្គាល់គុណភាពផលិតផល និងការធ្វើតេស្តផ្សេងៗទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោលបំណងកសាងសេចក្តីទុកចិត្ត ដល់អតិថិជនក្នុងការទិញមកបរិភោគ និងជួយគាំទ្រដល់ដំណើរការ របស់ក្រុមហ៊ុនតូចមួយនេះ ប្រកបដោយប្រសិទ្ធិភាព និងស័ក្កសិទ្ធិភាព៕

ដកស្រង់ពី៖ Fresh News