បណ្តាញសង្គម

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ បន្តជួបសំណេះសំណាល​សមាជិកបក្សប្រជាជនជិត១,៦០០០នាក់ នៅស្រុកមង្គលបុរី និងប្រាប់ឲ្យទៅបោះឆ្នោតជូន​បក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០​

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា មកពីឃុំបន្ទាយនាង បត់ត្រង់ ចំណោម គោកបល្លង្គ័ គយម៉ែង ភ្នំតូច អូរប្រាសាទ រហាត់ទឹក ឬស្សីក្រោក សំបួរ តាឡំ សឿ និងឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១,៦០០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសពីរបប ប្រល័យពូជសាសន៍ ការពារថែរក្សាសុខសន្តិភាព រួមរស់រួមសុខរួមទុក្ខ ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដោយបានធ្វើដំណើរយ៉ាងស្វាហាប់ អភិវឌ្ឍន៍ប្រទេសជាតិ មិនឈប់ឈរដោយបានប្រែក្លាយកម្ពុជា ពីវាលពិឃាតសមុទ្រឈាមទឹកភ្នែក មកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ ជាមួយអន្តរជាតិកៀគរបានការទុកចិត្ត ពីវិនិយោគទុនបរទេស មកបណ្តាក់ទុនរកស៊ីបង្កើត ឱកាសការងារជូនយុវជន កូនក្មួយជាកម្មករ ប្រជាពលរដ្ឋបង្កើនចំណូលសម្រាប់គ្រួសារ កាត់បន្ថយបានភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃគ្រូសារអ្នកមង្គលបុរី ដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ រូបសញ្ញាទេវតាបាចផ្កា នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លា «មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់ គ្រប់ភូមិមានតំលៃថោក»៕

ដកស្រង់ពី៖  Fresh News