Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់ម៉ូតូ ចំនួន១,៦៤៦គ្រឿង ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស តាមរយៈស្នងការនគរបាល រាជធានី-ខេត្ត បានប្រាប់ទៅកាន់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំនគរបាលនៅតាមមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អ ប្រសើរជាបន្ដបន្ទាប់។ សម្ដេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការងារ ប្រជាពលរដ្ឋទាំងអស់ មិនមែនការងារតែក្រុមណាមួយនោះ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ហើយក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ គឺយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅ របស់ពួកគាត់»។

បើតាមសម្ដេចក្រឡាហោម ស ខេង បញ្ហាសំខាន់នៅត្រង់ថា ប្រសិនបើអ្នកដឹកនាំនៅ តាមមូលដ្ឋានទាំងឡាយ មិនមានទស្សនៈឲ្យបានត្រឹមត្រូវ ហើយប្រកាន់នូវទស្សនៈបែងចែក លាបពណ៌ រើសអើងសាសនា ពូជសាសន៍ជាដើមនៅមូលដ្ឋាន ទោះបីថាថ្នាក់ដឹកនានោះ ពូកែយ៉ាងមិចក៏ដោយក៏ធ្វើ ការងារមិនបានល្អនោះដែរ។

សម្ដេច ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជីវភាព នយោបាយជាមួយគណបក្សណា គឺជាសិទ្ធិរបស់ពួកគាត់ តែអ្វីដែលសំខាន់ក្នុងនាមជាសមត្ថកិច្ច អ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវតែគោរពសិទ្ធិសម្រេច ប្រជាពលរដ្ឋ និងបម្រើសេវាឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍នៅតាម មូលដ្ឋានឲ្យកាន់តែរីកចម្រើន។

មួយវិញទៀត ប្រសិនអនុវត្តនយោបាយ លាបពណ៌គ្នា ហើយនោះ ក្នុងមូលដ្ឋានមិនបានសុខនោះទេ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ត្រូវ តែប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ ស្លូតបូត មិនឆ្មើង មិនក្រអើតក្រទើម មិនកោងកាច ត្រូវមានសីលធម៌ សុជីវធម៌ល្អ ប៉ុន្ដែត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ ដើម្បីរក្សាបាននូវគុណតម្លៃជាមន្ដ្រីនគរបាល ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី បានឲ្យដឹងថា ការប្រគល់ម៉ូតូនៅព្រឹកមិញ នេះ គឺជាលើកទីបួនហើយ ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំង ប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាព ងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវទោចក្រ យានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេច ប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ៕

ដកស្រង់ពី៖ Fresh News