បណ្តាញសង្គម

រដ្ឋបាលខេត្តកោះកុង និងខេត្តត្រាត បើកកិច្ចប្រជុំពិភាក្សា ការទប់ស្កាត់គ្រឿងញៀនឆ្លងដែន, ភាគីកម្ពុជាស្នើឲ្យថៃផ្តល់ព័ត៌មានឲ្យបានលឿនបំផុត ពេលជនល្មើសរត់ចូលកម្ពុជា

(កោះកុង)៖ ដើម្បីរឹតចំណងមិត្តសាមគ្គីភាព និងចងសម្ព័ន្ធមិត្តភាពទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឆ្លងដែនរវាង កម្ពុជា-ថៃ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភពថៈឡេ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ក្រោមការដឹកនាំដោយលោក ផៃធូន ធ្លាមកេសន អភិបាលរងខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ។

ភាគីថៃក្រោមការដឹកនាំដោយលោក ដានណៃ ចៀមវិសេតគុណ អភិបាលរងខេត្តត្រាត រួមជាមួយមន្ត្រីក្រោមឱវាទផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការ ទប់ស្កាត់បញ្ហាគ្រឿងញៀន សមត្ថកិច្ចថៃ បានសំណូមពរឲ្យសមត្ថកិច្ចកម្ពុជា មានការត្រួតពិនិត្យឲ្យ មានតម្លាភាពកាន់តែរឹងមាំ ក្នុងចរាចរគ្រឿងញៀនឆ្លង តាមច្រកទ្វាអន្តរជាតិ ឬច្រករបៀង។ល។

ដែលជនល្មើសប្រើគ្រប់រូបភាព ដើម្បីធ្វើចរាចរឆ្លងដែន។ ភាគីថៃ ក៏បានសំណូមពរឲ្យសមត្ថកិច្ច ដាក់សម្ពាធទៅលើ ក្រុមកម្មករអូសរទេះឆ្លងដែន បើកម្មករដឹកអីវ៉ាន់របស់ភ្ញៀវ ទេសចរណ៍ឆ្លងដែន ឬអីវ៉ាន់របស់ប្រជាពលរដ្ឋចេញចូល ត្រូវឲ្យម្ចាស់អីវ៉ាន់ មកជាមួយមិនត្រូវឲ្យកម្មករ ដឹកទៅមុនហើយម្ចាស់អីវ៉ាន់ ចូលតាមក្រោយនោះទេ ព្រោះនេះល្បិចរបស់ជនល្មើស ព្រោះកន្លងមកមានជនជាតិរុស្សីម្នាក់ បានប្រើយុទ្ធសាស្រ្តបែបនេះ។

ពេលនោះសមត្ថកិច្ចថៃ ឆែកឆេររកឃើញ តែមិនបានឃាត់ខ្លួនជនសង្ស័យឡើយ ព្រោះជនសង្ស័យបានដឹងខ្លួន ហើយរត់គេចខ្លួន ក្រោយដឹងថា សមត្ថកិច្ចថៃ ឆែកឆេររកឃើញក្នុងវ៉ាលីមានផ្ទុក សារធាតុញៀន។

ថៃ ក៏បានថ្លែងថា បើសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មានជនសង្ស័យ ធ្វើចរាចរគ្រឿងញៀនឆ្លងដែន ត្រូវផ្តល់ព័ត៌មានជូនគ្នាទៅវិញ ទៅមកដើម្បីងាយស្រួលស្រាវជ្រាវ ដើម្បីការធ្វើការឃាត់ខ្លួនជននោះ។ ថៃបានបញ្ជាក់ថា ការរួមសហការជាមួយសមត្ថកិច្ចកម្ពុជា ឃើញថា ការថយចុះទាំងកម្ពុជា ទាំងថៃ ហេតុដូច្នេះសមត្ថកិច្ចទាំងទ្វេរ ចងសម្ព័ន្ធមិត្តភាពដើម្បីលុបបំបាត់គ្រឿនញៀន ជួយសង្រ្គោះអ្នកប្រើប្រាស់។

សមត្ថកិច្ចជំនាញកម្ពុជា ក៏បានថ្លែងថា កម្ពុជាពេញចិត្តក្នុងការរួមសហការជានិច្ចរាល់កិច្ចការងារ ក្នុងការលើកកម្ពស់របស់ភាគីថៃ ប៉ុន្តែសូមឲ្យភាគីថៃធ្វើយ៉ាងណាផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចកម្ពុជាឲ្យបានលឿនបំផុត ដើម្បីងាយស្រួលក្នុងការបង្រ្កាប លើជនសង្ស័យដែលជា មុខសញ្ញាតាមចាប់ខ្លួនប្រទេសថៃ ហើយរត់ចូលមកខេត្តកោះកុងតែង ហេតុដូច្នេះបើជនល្មើសរត់ ចេញពីប្រទេសថៃ ចូលមកទឹកដីខេត្តកោះកុង សូមឲ្យសមត្ថកិច្ចថៃ មិនត្រូវលាក់ព័ត៌មានឡើយ។

សមត្ថកិច្ចកម្ពុជាបានបញ្ជាក់ថា ការចរាចរគ្រឿងញៀនខេត្តកោះកុង ឃើញថា មានការថយចុះ ព្រោះសមត្ថកិច្ចបានចុះបង្រ្កាបច្រើនករណី ហើយបានចុះអប់រំតាមមូលដ្ឋាន សាលារៀន ដោយលើកឡើង ពីគ្រោះថ្នាក់គ្រឿងញៀន ហើយឲ្យយុវវ័យចៀស ផុតពីគ្រឿងញៀន។

លោក ផៃធូន ផ្លាមកេសន បានសំណូមពរឲ្យសមត្ថកិច្ចទាំងទ្វេរភាគី រួមសហការគ្នាដើម្បីទប់ស្កាត់ចរាចរ គ្រឿងញៀនឆ្លងដែន ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចទ្វេរភាគី ត្រូវធ្វើការផ្តាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីខេត្តទាំង២៕

 

ដកស្រង់ពី៖ Fresh News