Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសចូលកាន់តំណែងអភិបាលរងស្រុករមាសហែក, អភិបាលរងខេត្តស្វាយរៀង ដាក់ចេញគោលការណ៍៨ចំណុច ដល់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តន៍

  • បោះពុម្ព

(ស្វាយរៀង)៖ លោកស្រី កែវ សោភ័ណ្ឌ ត្រូវបានប្រកាសឲ្យចូល កាន់មុខតំណែង ជាអភិបាលរងស្រុករមាសហែក ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលាស្រុករមាសហែក។

ក្នុងពិធីនេះមានការអញ្ជើញចូល រួមពីលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំង លោកអភិបាល អភិបាលរងស្រុក នាយកទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលាខេត្ត ការិយាល័យជំនាញចំណុះសាលាស្រុក និងលោក លោកស្រីមេឃុំ ក្នុងស្រុករមាសហែក ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗ ចំនួន៨ដូចខាងក្រោម៖

១៖ ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារ បែងចែកតួនាទីភារកិច្ច ក្នុងជួរគណៈអភិបាល ស្រុកឲ្យបានច្បាស់លាស់

២៖ ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ

៣៖ ចូលរួមសហការការពារដំណើរការ បោះឆ្នោតឲ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសលួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ៤៖ គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តន៍បានត្រឹមត្រូវ តាមតួនាទីភារកិច្ចរបស់ខ្លួន

៥៖ បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទី ប្រជុំជនស្រុក ជាពិសេសត្រូវរៀបចំទី លានចាក់សំរាមឲ្យបានត្រឹមត្រូវ ៦៖ ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវ រាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានស្រុក ៧៖ បន្តយកចិត្តទុកដាក់បម្រើ សេវាសាធារណៈឲ្យបានល្អ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន

៨៖ បន្តទប់ស្កាត់ និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់នូវរាល់សកម្ម ភាពរំលោភដីចំណីផ្លូវ ចំណីទន្លេព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវចៀសវាងឲ្យបាន នូវរាល់សកម្មភាពដែល បង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗ៕

ដកស្រង់ពី៖ Fresh News