Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តឧត្តរមានជ័យ​ ប្រកាសសមាសភាព​ ចូលកាន់តំណែង​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២

  • បោះពុម្ព

ឧត្តរមានជ័យ៖ សាលាខេត្តឧត្តរមានជ័យ បានប្រារព្ឋពិធីប្រកាស សមាសភាព ចូលកាន់តំណែង របស់ក្រុមប្រឹក្សាខេត្ត ចំនួន១៣រូប ដែលមកពីគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ហើយកម្មវិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តឧត្តរមានជ័យ។

បើយោងតាមព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ សមាសភាពចំនួន១៣រូប ត្រូវប្រកាសចូលកាន់ តំណែងសមាជិក ក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ ក្នុងនោះ សមាសភាព មកពីគណបក្ស ប្រជាជនកម្ពុជា ចំនួន១២រូប មកពីគណបក្ស សង្រ្គោះជាតិ ចំនួន១រូប ហើយឯកឧត្តមយឹម ធិន ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាខេត្ត សម្រាប់ អាណត្តិទី២ បន្ត ទៀត។

ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី១ ដែលបានបំពេញតួនាទីយ៉ាងល្អ ក្នុងការសម្រេចកិច្ចការនានា ស្របតាមច្បាប់ និងគោលបំណង នៃការអភិវឌ្ឍន៍តាមបែប លទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តមបានបន្តថា៖ ក្នុងបរិបទនេះបាន ធ្វើឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ មានភាពល្អប្រសើរឡើង ក្នុងការពង្រឹងភាព ជាតំណាងសាធា រណៈ និងស្វ័យភាព ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាអទិភាពនានា របស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានោះឯកឧត្តម គន់ គីម បានផ្តាំផ្ញើដល់ សមាសភាពក្រុមប្រឹក្សា ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ឲ្យបានល្អ និងត្រូវមានទំនាក់ទំនង ជាមួយស្ថាប័ន ក្រសួងមន្ទីរជុំវិញ ដើម្បីសុខុដុមរមនីយកម្ម លើទិដ្ឋភាពនយោបាយ និង រដ្ឋបាល សំដៅរួមចំណែក ដល់ការអភិវឌ្ឍន៍ សង្គមជាតិ ឲ្យមានការរីកចម្រើន និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕