បណ្តាញសង្គម

ទេសរដ្ឋមន្ដ្រី លី ធុជ៖ កម្ពស់ទឹកទន្លេសេសាន នៅតែឡើងហួសកម្រិតប្រកាសអាសន្ន, ផ្ទះប្រជាពលរដ្ឋ២៨ខ្នង ត្រូវបានទឹកលិច ខណៈពលរដ្ឋត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព

(ភ្នំពេញ)៖ ពីខេត្តរតនគិរី លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្ដរតនគិរី នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា កម្ពស់ទឹកទន្លេសេសាន បានឡើងហួសកម្រិតដែល ត្រូវប្រកាសអាសន្ន បណ្ដាលឲ្យមានការលិច លង់ដល់ផ្ទះប្រជាពលរដ្ឋ ហើយពលរដ្ឋត្រូវបានជម្លៀស ទៅរកទីទួលសុវត្ថិភាពផងដែរ។

បើតាមលោកទេសរដ្ឋមន្ដ្រី លី ធុជ បានស្ថានភាពទឹកជំនន់នេះ បានលិចភូមិចំនួន២ គឺភូមិយ៉ន ឃុំតាវែងក្រោម និងភូមិអូរតាបូក ឃុំតាវែងលើ ស្រុកតាវែង ដោយក្នុងនោះ លិចផ្ទះតាមចំការ២៨ខ្នង ក្នុងនោះអណ្តែត១ខ្នង, ជ្រូកអណ្តែតចំនួន១៣ក្បាល, គោយន្តលិចក្នុងទឹក៤គ្រឿង។

ដោយឡែក អាជ្ញាធរមូលបានជម្លៀស ប្រជាពលរដ្ឋទាំង២ភូមិ ទៅទីទួលសុវត្ថភាពរួច រាល់អស់ហើយ។

យ៉ាងណាមិញ លោកទេសរដ្ឋមន្ដ្រី ក៏បានឲ្យដឹងថា គិតត្រឹមម៉ោង៨៖០០យប់នេះ ទឹកទន្លេសេសាន្ត នៅឃុំកាចូន ស្រុកវើនសៃ មានកំពស់៨,៥៥ម៉ែត្រ ហួសកំរិតប្រកាសអាសន្នហើយ ប៉ុន្តែទឹកមិនទាន់ហូរចូល ឬលិចផ្លូវនៅឡើយ ទេតែភ្លៀងនៅតែបន្តធ្លាក់។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ បានត្រៀមរួចរាល់ក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ ដែលមានទឹកជំនន់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ នខ្ពស់ចំពោះកូនតូចៗ ញ៉ាំទឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយសត្វពស់ពឹសផ្សេងៗ៕

ដកស្រង់ពី៖  Fresh News