Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លើកកម្ពស់​ជីវភាពពលរដ្ឋ! សម្ដេចតេជោ ហ៊ុន សែន លុបចោលការយកថ្លៃ​អ្នកលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី, អ្នកមានតូបនៅផ្សាររដ្ឋ មិនកំណត់អាណត្តិ អាចផ្ទេរសិទ្ធិកាន់កាប់បាន

  • បោះពុម្ព

(ភ្នំពេញ)៖ មធ្យោបាយតាមគ្រប់រូបភាពទាំងអស់ ឲ្យតែដើម្បីសុខទុក្ខ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តែងតែលេចចេញជារូបរាងឡើយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនថាតែរដ្ឋត្រូវចំណាយ ថវិកាប៉ុណ្ណានោះទេ គឺត្រូវអនុវត្ត។

ក្រៅពីការយកចិត្តទុក្ខចំពោះមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យហើយនោះ ប្រជាអាជីវករដែលជ្រកក្រោមម្លប់នៃសន្ដិភាព ដែលរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ក៏កំពុងតែត្រូវបានយកចិត្ដទុកដាក់ និងគិតគូរខ្ពស់បំផុតផងដែរ ពីសំណាក់បុរសខ្លាំងកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន។

នាយករដ្ឋមន្ដ្រីដែលតែង តម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរូបនេះ កាលពីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចចេញសារាចរដ៏សំខាន់មួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ លក់ដូរតូចតាចតាមផ្សារ និងតាមចិញ្ជើមផ្លូវដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី»។ ដោយឡែក ចំពោះបងប្អូនប្រជាអាជីវករលក់ ដូរនៅតាមផ្សារដែលស្ថិត នៅលើទីតាំងដីរបស់រដ្ឋ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យ បងប្អូនអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូន ឬអ្នកដទៃបានដោយ មិនមានកំណត់អាណត្តិឡើយ។

នេះគ្រាន់តែជាចំណុចមួយតែប៉ុណ្ណោះ ក្នុងចំណោមសមិទ្ធផលជា ច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែសម្រេចបានជាបន្ដបន្ទាប់ ហើយសមិទ្ធផលជាច្រើន ដែលត្រៀមនឹងកើត មាននៅថ្ងៃខាងមុខ ពោលប្រសិនបើសម្ដេចតេជោ ហ៊ុន សែន បន្ដជាប់ឆ្នោតជានាយករដ្ឋមន្ដ្រី នៅអាណត្តិទី៦ ដែលការបោះឆ្នោតនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងគោលដៅដោះស្រាយនូវការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជនដូចជា ការលុបចោល នូវការយកកម្រៃពីសេវាសាធារណៈ ចាំបាច់មួយចំនួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖

* ការលុបប័ណ្ណបើកបរ ទោចក្រយានយន្ត

* ការលើកលែងពន្ធលើ មធ្យោបាយដឹកជញ្ជូន សម្រាប់ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត កម្លាំងក្រោម ១៥០ សេសេ

* ការលុបកម្រៃសេវាសាធារណៈ លើលិខិតបញ្ជាក់កំណើត, លើលិខិតអាពាហ៍ពិពាហ៍ និង លើ ការផ្តល់អត្តសញ្ញាណប័ណ្ណ

* ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត

* ការលុបចោលរបបពន្ធម៉ៅការ

* ការដំឡើងកម្រិត អប្បបរមានៃប្រាក់ បៀវត្សត្រូវជាប់ពន្ធ

* ការលើកលែងពន្ធប្រថាប់ត្រា ក្នុងរង្វង់សាច់ញាតិ។

បន្ទាប់បានសម្រេចនូវ សមិទ្ធផលទាំងនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាទាំងអស់នេះផងដែរ ពោលសម្ដេចតែងតែក្រើន រំលឹកដល់អាជ្ញាធរគ្រប់ ខេត្តទាំងអស់ឲ្យត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងខ្លាំងក្លាបំផុត ព្រោះខ្លាចក្រែងនៅមាន ចន្លោះប្រហោងកន្លែងណាមួយ៕

ដកស្រង់ពី៖ Fresh News