Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងបង្កើតឡើងនៅថ្ងៃទី១៩-២០ ខែកញ្

  • បោះពុម្ព

(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននៅរាជធានី ភ្នំពេញនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម័យប្រជុំសភាលើកដំបូង គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មីមក ពីគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះ «ជាការគ្រោងទុកនៃ កិច្ចដំណើរការថ្ងៃទី១៩ នឹងត្រូវបើកប្រជុំសភា លើកដំបូងនៅព្រឹកថ្ងៃទី១៩ ហើយល្ងាចថ្ងៃ១៩ ខែកញ្ញា នឹងត្រូវចូលស្បថនៅសភា ចូលកាន់តំណែង [....]។

ព្រឹកថ្ងៃទី២០ នឹងបង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី២០ ខែកញ្ញា នឹងត្រូវចូលស្បថកាន់តំណែង ហើយថ្ងៃទី២១ ខែកញ្ញា នឹងត្រូវប្រជុំគណៈ រដ្ឋមន្ត្រីថ្មីលើកដំបូង»។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរពីមូលហេតុ ដែលនាំឲ្យមានការពន្យារពេល រហូតដល់ទៅជាងមួយ ខែក្នុងការបង្កើតរដ្ឋសភាថ្មី ក៏ដូចជារាជរដ្ឋាភិបាលថ្មី ក្រោយពេលលទ្ធផលបោះឆ្នោត ត្រូវបានប្រកាសជាផ្លូវការ។

បើតាមសម្តេចតេជោ ហ៊ុន សែន ដូចជានៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ក្រោយពេលលទ្ធផលបោះឆ្នោត ប្រកាសភ្លាម គឺគេបង្កើតរដ្ឋាភិ បាលភ្លាមៗតែម្តង តែសម្រាប់កម្ពុជា ត្រូវទុកពេលឲ្យមានការប្តឹង តវ៉ាពីគណបក្សនយោបាយនានា ក៏ដូចជាទុកពេលឲ្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោះស្រាយបញ្ចប់នូវវិវាទ នានាជាមុនសិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «អីឡូវនេះការបោះឆ្នោតកំពុង តែស្ថិតក្នុងការដោះស្រាយរបស់ គ.ជ.ប បន្ទាប់ពី គ.ជ.ប ដោះស្រាយបញ្ហារួចហើយប្រសិន បើមានបញ្ហាដោះស្រាយមិនបាន នឹងត្រូវប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយរួចហើយទើប បង្វិលបញ្ហានេះឲ្យ គ.ជ.ប រៀបចំពិនិត្យ និងប្រកាសលទ្ធផលផ្លូវការ ហើយបែងចែកអាសនៈ និងប្រកាសបេក្ខជន ជាប់ឆ្នោតផងដែរ។

សម្រាប់កម្ពុជា ត្រូវពន្យាររហូតដល់ខែកញ្ញា ព្រោះទុកលទ្ធភាព ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាលើ ពាក្យបណ្តឹងមួយចំនួនរបស់ គណបក្សនយោបាយ»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាដែល បានចេញទៅបោះឆ្នោតមានប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។

ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។ សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។

តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈ តាមរូបមន្តក្នុងច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនកម្ពុជា យកអាសនៈនៅក្នុង រដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕

ដកស្រង់ពី៖  Fresh News