Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅខែតុលា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងប្រជុំអាស៊ានអឺរ៉ុប នៅប្រទេសប៊ែលហ្ស៊ិច, សម្ដេចស្វាគមន៍រាល់ការធ្វើបាតុកម្ម ប្រឆាំងសម្ដេចជានិច្

  • បោះពុម្ព

(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាក្នុងឱកាស បន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នៅអំឡុងខែតុលា ឆ្នាំ២០១៨ខាងមុខនេះ សម្ដេចនឹងអញ្ជើញ ចូលរួមប្រជុំអាស៊ីអឺរ៉ុប និងប្រជុំអាស៊ានអឺរ៉ុប។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដំណើរចូលរួមកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ ប្រធានស្នងការអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប ដែលបានលិខិតចំនួន២ច្បាប់ជូនសម្ដេច ហើយក្រៅពីនោះសម្ដេចក៏ នឹងអញ្ជើញបំពេញទស្សន កិច្ចនៅប្រទេស មួយចំនួនក្នុងតំបន់អឺរ៉ុបផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនពីកាលបរិច្ឆេទ ប្រធានស្នងការអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជូនលិខិត២ មកកាន់ពូ ដោយទី១៖ អញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងទី២៖ អញ្ជើញប្រជុំអាស៊ានអឺរ៉ុប។ ពូបានឆ្លើយយល់ព្រមហើយ ព្រមចេញដំណើរពីទីក្រុងភ្នំពេញ ទៅប៊្រុចហ្សែល ប្រទេសប៊ែលហ្ស៊ិច នៅល្ងាចថ្ងៃទី១៧ ខែតុលា»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ថ្ងៃទី១៨-១៩ គឺសម្ដេចនឹងចូលរួមប្រជុំអាស៊ីអឺរ៉ុប និងអាស៊ានអឺរ៉ុប ដល់ថ្ងៃទី២០ និងថ្ងៃទី២២ សម្ដេចនឹងទស្សនៈកិច្ចនៅប្រទេសតួកគី។ លុះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សម្ដេចត្រូវបកចេញដំណើរទៅ ប្រទេសស្វីស ដើម្បីចូលរួមប្រជុំសន្និសីទអន្ដរជាតិ ស្ដីពីពាណិជ្ជកម្ម នៅទីក្រុងហ្សែវណែវ។ ការប្រកាសឲ្យដឹងពីកាលបរិច្ឆេទ មុនយ៉ាងដូច្នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គឺដើម្បីឲ្យអ្នកនៅខាងអឺរ៉ុប ដែលមាននិន្នាការនយោបាយ ប្រឆាំង ត្រៀមធ្វើបាតុកម្មប្រឆាំងជាមួយសម្ដេច។

សម្ដេចបានឌឺដងបន្ថែមថា តាមធម្មតាដែលធ្វើបាតុកម្មប្រឆាំង សម្ដេចនៅប្រទេសនានា មិននឹង១០ភាគរយ នៃអ្នកដែលមកជួបគាំទ្រ សម្ដេចនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើយោងទៅលើប្រតិទិននេះ គ្រាន់តែជម្រាបឲ្យហើយ ដើម្បីឲ្យអ្នកនៅខាងអឺរ៉ុបត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំតទៅទៀត ហើយអ្នកដែលត្រូវមកជួបជាមួយខ្ញុំ ក៏ត្រៀមរៀបចំដើម្បីជួបខ្ញុំផងដែរ ព្រោះធម្មតាអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ នៅតាមប្រទេសនានា មិនបានស្មើនឹង១០ភាគរយ នៃអ្នកដែលមកជួបគាំទ្រខ្ញុំទេ រាប់ទាំងទៅអូស្ដ្រាលីចុងក្រោយ។

គេថាមហាបាតុកម្ម មហារុយៗ មិនបានមនុស្ស១០០នាក់ផង រួចហើយទៅជ្រកកោន ជាមួយវៀតណាមផង ជាមួយភូមាផង ជាមួយថៃផង ជាមួយឡាវ ដើម្បីទៅថតរូបមើលទៅឃើញបានច្រើន ឯពូនេះត្រូវគេចាប់ថើមឲ្យពេញផ្លូវ»។

សូមជម្រាបថា ចំពោះវត្តមានរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅពេលដែលអញ្ជើញទៅ ចូលរួមកិច្ចប្រជុំនៅបរទេសម្ដងៗ ឬទស្សនៈកិច្ចនោះ គេតែងសង្កេតឃើញថា មានអ្នកគាំទ្រ និងចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់មន្ដ្រីជាន់ខ្ពស់នៃបណ្ដា ប្រទេសទាំងនោះ និងពលរដ្ឋខ្មែរដែល រស់នៅទីនោះផងដែរ៕

ដកស្រង់ពី៖ Fresh News