Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងនាយឧត្តមសេនីយ៍ ជៀង អំ នាំអំណោយផ្តល់ជូនគ្រួសារយោធិនពិការ ចូលនិវត្តន៍នៅភូមិទួលត្រសាំង ខេត្តកណ្តាល

  • បោះពុម្ព

(កណ្តាល)៖ អំណោយរបស់នាយឧត្ដមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី នាង សេដ្ឋា ជៀង អំ ត្រូវបានផ្ដល់ជូនដល់គ្រួសារ យោធិនពិការចូលនិវត្តន៍ចំនួន២គ្រួសារ រស់នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ការចុះទៅចែកអំណោយខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជិន រតនា និងលោកឧត្តមសេនីយ៍ត្រី សុខ អាង ជំនួយការនាយឧត្តមសេនីយ៍ ជៀង អំ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី ជិន រតនា បានបញ្ជាក់ថា យោធិនចូលនិវត្តន៍ទី១ឈ្មោះ រិន រម្មី អតីតទាហានពិការជើងពីរមាន (កូន៧នាក់)ក្នុងបន្ទុកគ្រួសារ និងទី២ឈ្មោះ វ៉េង ឈិន អតីតទាហានចូលនិវត្តន៍ មាន(កូន៧នាក់)។

អ្នកទាំងពីគ្រួសារខាងលើនេះ មានជីវភាពខ្វះខាតយ៉ាងខ្លាំង។ អំណោយដែលទទួលបានមួយគ្រួសារ ទទួលបានអង្ករ២ បាវស្មើនឹង50kg, មី២កេះ, ត្រីខកំប៉ុង២យួ, ទឹកសុទ្ធ២កេះ និងថវិការ២០ម៉ឺនរៀល។

ឧត្ដមសេនីយ៍ត្រី ជិន រតនា បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ ជៀង អំ និងលោកស្រី ដល់ក្រុមគ្រួសារយោធិនពិការផងដែរ ហើយលោកបានលើកឡើង អំពីគម្រូវីរភាពរបស់សម្តេចទាំងទ្វេរ ដែលជានិច្ចជាកាលតែង តែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជនទាំងអស់គ្នា។

អំណោយទាំងនេះ បានឆ្លុះបញ្ចាំងតាមរយៈការគិតគូរ អំពីរបបសន្ដិសុខសង្គម ប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ ថភាពការងារ និងពិការភាព ព្រមទាំងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធី ផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗ ឲ្យបានឆាប់រហ័សប្រកប ដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរឡើង ក៏ដូចជា ការលើកទឹកចិត្ត ដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការការពារបូរណ ភាពទឹកដី និងការពារប្រជាជនកម្ពុជា។

លោក ជិន រតនា ក៏ណែនាំដល់យោធិនពិការទាំងពីរ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅប្រកបដោយ អនាម័យស្អាតផងដែរ៕

ដកស្រង់ពី៖  Fresh News