Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចព្រះប្រធាន គណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ៖ គណបក្ស​ សង្រ្គោះ​ជាតិ ជាអ្នករំលោភ រដ្ឋធម្មនុញ្ញ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ បានថ្លែងថា គណបក្សសង្រ្គោះជាតិវិញទេ ដែលជាអ្នករំលោភរដ្ឋធម្មនុញ្ញ ព្រោះមិនអាចធ្វើ តាមសំណើពួកគាត់ ដោយឲ្យមានការរៀបចំ បោះឆ្នោតថ្នាក់ជាតិម្តងទៀត មុនអាណត្តិបានទេ ។

សម្តេចក្រុមព្រះ បានមានបន្ទូលបែបនេះ នៅក្នុងពីធិសម្ពោធ ទីស្នាក់ការគណបក្ស «សង្គមរាស្រ្តរាជា ធិបតេយ្យ» របស់ព្រះអង្គ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤នេះ បន្ទាប់ពីបានប្រកាស បង្កើតឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ។

ប្រធានគណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ ដែលទើបតែបង្កើតថ្មីមួយនេះ មានបន្ទូលបញ្ជាក់ថា «មិនទាន់បានកាន់អំណាចផង គណបក្សសង្រ្គោះជាតិ បានរំលោភរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញបាននិយាយ ថា អាណត្តិនីមួយៗ ទាល់តែ ៥ឆ្នាំ ទើបអាចបោះឆ្នោតបាន ហើយបើយើងចង់កែ ទាល់តែកែរដ្ឋធម្មនុញ្ញ ហើយកែរដ្ឋធម្មនុញ្ញ ទាល់តែមាន ២ ភាគ៣ ហើយបើទាល់តែមាន ២ ភាគ ៣ លុះត្រាតែគណបក្ស សង្រ្គោះជាតិចូលជា សមាជិករដ្ឋសភា» ។

ក្រោយការបោះឆ្នោត ថ្នាក់ជាតិបានកន្លងផុតទៅ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជា ជនកម្ពុជា មានសំឡេងគាំទ្រច្រើន ដោយបានឈ្នះ គណបក្សសង្រ្គោះជាតិ ហើយក្រោយពីការប្រកាស របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណបក្សសង្រ្គោះជាតិ មិនយល់ព្រម ចំពោះលទ្ធផល នៃការបោះឆ្នោតនេះទេ ដោយទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញមុនអាណត្តិ ហើយក៏ឲ្យមានកែ ទម្រង់ ប្រព័ន្ធបោះឆ្នោតផងដែរ ។

សម្តេចក្រុមព្រះបន្តថា បើចង់កែតម្រូវគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) ទាល់តែកែ មុនការបោះឆ្នោត ទើបបានជាត្រឹមត្រូវ ពេលដែលចូលបោះឆ្នោតហើយ ហើយប្រកាសលទ្ធផលជាផ្លូវ ការ ទើបស្នើឲ្យមាន ការកែទម្រង់ទៅវិញ។ ព្រះអង្គថា បើគណបក្សសង្រ្គោះជាតិ ទាមទារឲ្យកែ ហើយ មិនព្រមកែ កុំចូលទៅបោះឆ្នោតទៅនោះ មតិអន្តរជាតិនឹងគាំទ្រ ហើយព្រះអង្គផ្ទាល់ ក៏គាំទ្រដែរ ។

ប្រធានគណបក្សថ្មីរូបនេះបន្ថែមថា នៅឆ្នាំ២០១៧ គឺជាការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សា សង្កាត់ឃុំ-សង្កាត់ និងឆ្នាំ២០១៨ បោះឆ្នោតថ្នាក់ជាតិនោះ គណបក្សរបស់ព្រះអង្គ នឹងចូលរួមប្រកួតប្រជែង ជា មួយគណបក្សផ្សេងទៀត ។

ព្រះអង្គសង្ឃឹមថា ក្នុងពេលខាងមុខ ពិតជាមានការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំ បោះឆ្នោតឲ្យ ក្លាយទៅជាអព្យាក្រិត្យ ទោះមិនបានឯករាជ្យក៏ដោយ ៕