Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមរួចជាស្រេច នូវសម្ភារជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀង នារដូវវស្សាឆ្នាំ២០១៨នេះ

  • បោះពុម្ព

(កំពង់ស្ពឺ)៖ «ត្រូវត្រៀមឲ្យបានមុន ការងារជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះទឹកជំនន់ នារដូវវស្សាឆ្នាំ២០១៨ ដោយត្រៀមគ្រប់មធ្យោបាយ ដែលអង្គភាពមានស្រាប់»។

ការលើកឡើងនេះ ក្នុងពេលដែលលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពិធិផ្សព្វផ្សាយ សភាពការណ៍វិវដ្តថ្មីៗ និងផ្សព្វផ្សាយផែនការ ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះមហន្តរាយដោយគ្រោះ ធម្មជាតិទឹកជំនន់ នៅខេត្តកំពង់ស្ពឺឆ្នាំ២០១៨ និងត្រួតពិនិត្យមធ្យោបាយ សម្ភារ គ្រឿងបំពាក់ជួយ សង្រ្គោះប្រជាពលរដ្ឋ និងធ្វើការ សាកល្បងចេញក្បួនប្រតិបត្តិ ការសង្គ្រោះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ក្នុងពិធិនោះមានវត្តមាន ចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានចំណុះ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានដាក់ចេញនូវវិធានការ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានថា ក្នុងករណីមានគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំ២០១៨ នេះ ត្រូវនាំគ្នាខិតខំយ៉ាងយក ចិត្តទុកដាក់បំផុត ដឹកជញ្ជូនប្រជាពល រដ្ឋរកទីទួលមានសុវត្តិភាព ថែរក្សាទ្រព្យសម្បត្តិរបស់ ពលរដ្ឋឲ្យបានគង់វង្ស ក្នុងករណីធ្ងន់ធ្ងរ ត្រូវរាយការណ៍បន្ទាន់ ដើម្បីស្វែងរកជំនួយ អន្តរាគមន៍ពីថ្នាក់លើ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា កងកម្លាំងត្រូវសហការ ឲ្យខ្ជាប់ខ្ជួនជាមួយ អាជ្ញាធរមូលដ្ឋាន តាមដានជាប្រចាំ ចំពោះចំណុច ដែលប្រឈមានមហានិភ័យ ខ្ពស់ក្នុងមូលដ្ឋាន ដើម្បីធានាដល់ជួយ សង្គ្រោះរបស់យើង ចំណុចដែលត្រូវគិតគូរ ចម្បងគឺចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ក្មួយៗ សាលា និងវត្តអារាមនានា។

មេបញ្ជាការសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតចប់រដូវវស្សា កម្លាំងទាំងអស់ត្រូវ ថែរក្សាមធ្យោបាយរថយន្តធំ សម្រាប់ដឹកជញ្ជូនសម្ភារ អូប័រ-ទូក សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ មកទីទួលសុវត្តិភាព ជាពិសេសប្រើកម្លាំងសរុប មធ្យោបាយសរុប បើមានការខ្វះខាត ចាំអង្គភាព និងសុំជំនួយបន្ទា ន់ពីកងរាជអាវុធហត្ថ លើផ្ទៃប្រទេសភ្លាមៗផងដែរ៕

ដកស្រង់ពី៖  Fresh News