Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី

  • បោះពុម្ព

មណ្ឌលគិរី៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា គណៈក្រុមប្រឹក្សាខេត្ត មណ្ឌលគិរី ចំពោះទិសដៅការ អនុវត្តរបស់ក្រុមប្រឹក្សា នៅក្នុងអាណត្តិទី២នេះ ទី១. ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ត្រូវពិគ្រោះពិភាក្សា អំពីការបែងចែកភារកិច្ច, ទី២. ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ០១៥ ស.ជ.ណ. របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃ ក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃ ក្នុងរបស់ក្រុមប្រឹក្សា, ទី៣. ត្រូវរៀបចំកិច្ចប្រជុំ វិសាមញ្ញរបស់ខ្លួន ជាលើកទី២ ក្រោយប្រជុំលើកទី១ មិនឲ្យ មុន២៥ថ្ងៃ ឬលើសពី៣០ថ្ងៃ និងទី៤ ផ្អែកតាមអង្គភាព ប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាទាំងអស់ ត្រូវប្រកាសពីទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា “ក្រៅពីទិសដៅទាំងនោះ មានការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ដោយបញ្ហានូវតំលៃ សេវាសាធារណៈ ដល់ពួកគាត់ និងរយៈពេល នៃការផ្តល់សេវា, ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា មានបទល្មើសព្រៃឈើ, ជលផល, ការកាប់បំផ្លាញព្រៃ ឈើ នៅតំបន់ធម្មជាតិ នានា ដោយប្រើប្រាស់យន្តការ គណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យ ថ្មី”។

ឯកឧត្តម ញ៉ារ៉ាង ចាន់ ប្រធាន ក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ប្តេជ្ញាថា “នៅក្នុង អាណត្តិទី២នេះ ខ្ញុំនឹងប្រតិបត្តិតាម រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត, ខិតខំពង្រឹងរដ្ឋបាលឯកភាព, ពង្រឹងសាមគ្គីផ្ទៃក្នុង ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកំពស់ ទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង, ស្ថាប័ន, មន្ទីរ , អង្គភាព ក្នុងដែនសមត្ថកិច្ច”។

ឯកឧត្តម បានបន្តថា នៅក្នុងអាណត្តិទី២នេះ នឹងខិតខំប្រឹងប្រែងបំពេញ កិច្ចការរបស់ខ្លួន ឲ្យស្របតាម ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាននានា ដើម្បីសម្រេច នូវគោលបំណងក្នុង ការបង្កើត និងជំរុញ និងការធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល៕