Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុកក្មេករបស់នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ទទួលមរណភាព

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វ៉ាន់ ណយ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាឪពុកក្មេករបស់ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃអង្គារ៍ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០០៖៤០នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសពកំពុងប្រព្រឹត្តទៅ នៅភូមិគ្រឹះលេខ៣៨ ផ្លូវ៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីដង្ហែ និងបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៌ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅឈាបនដ្ឋានវត្តទួលទំពូង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងញាត្តិមិត្តជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងពិធីបុណ្យសព និងដង្ហែ បូជាសព តាមទីកន្លែងពេលវេលា កំណត់ដូចបានជម្រាបជូនខាងលើ៕

ដកស្រង់ពី៖ Fresh News