បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីលទ្ធផលផ្លូវការមិនទាន់ប្រកាស តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជា ឈានមុខក្នុងការគ្រប់គ្រង អាសនៈនៅក្នុងរដ្ឋសភា ហើយឈានទៅដឹកនាំ រាជរដ្ឋាភិបាលអាណត្តិថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទម្លាប់ប្រែប្រួល និងក្បត់ពាក្យសន្យានោះទេ ដូច្នេះសម្តេចនៅតែបន្តចុះ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ដូចការសន្យានៅ ពេលមុនបោះឆ្នោត។

* មិនខុសពីជំនួបលើកមុនៗដែរ សម្តេចតេជោប្រមុខរាជ រដ្ឋាភិបាលបានថ្លែងថា សម្តេចមានក្តីសប្បាយ រីករាយខ្លាំងណាស់ ដែលបានចុះមកជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ។

* ជំនួបនាព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចេញទៅបោះឆ្នោត មានចំនួនរហូតដល់ទៅ ជាង៨៣ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចេញទៅបោះ ឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យដ៏ធំធេង នៃដំណើរ ការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រីបន្តថា តាមរយៈតួលេខនៃការចេញ ទៅបោះឆ្នោតដ៏ច្រើនសន្ធឹក សន្ធាប់រហូតដល់ ៨៣.០២ភាគរយ គឺជាការបរាជ័យដ៏ ធំធេងនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់អតីតបក្សប្រឆាំង

* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តយ៉ាងខ្លាំង ដែលទណ្ឌិត សម រង្ស៊ី ចោទថា សម្តេចតេជោជួលឃាតកតាម សម្លាប់រូបលោកនៅ ប្រទេសបារាំងនោះ។

* សម្តេចនាយករដ្ឋមន្ត្រីថា ប្រសិនបើសម្តេចចង់ សម្លាប់ទណ្ឌិត សម រង្ស៊ី មែននោះ គឺសម្លាប់តាំងពីនៅ ស្រុកខ្មែរម្ល៉េះ គឺគប់តែនឹងផ្លែត្របែកក៏ស្លាប់ដែរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនដែលមានបំណង សម្លាប់ខ្មែរណាម្នាក់ នោះទេ សូម្បីតែមេដឹកនាំខ្មែរក្រហម ក៏មិនដែលមានបំណង សម្លាប់នោះដែរ។

* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា លទ្ធផលបោះឆ្នោតនៅឆ្នាំ ២០១៨ គឺជាការបង្ហាញឲ្យឃើញភាព ចាស់ទុំរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបោះឆ្នោតឆ្នាំនេះ មិនបានធ្វើឲ្យពលរដ្ឋ ព្រួយបារម្ភដូចការបោះឆ្នោតឆ្នាំ២០១៣នោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទម្រាំកម្ពុជាមានការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ននេះ មិនមែនជារឿងធម្មតា នោះទេ គឺមានការប្រឹងប្រែងខ្លាំង ណាស់ពីថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ខ្មែរទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅលោក គង់ វិបុល អគ្គនាយកពន្ធដារ ឲ្យមានការពិចារណាយកតម្លៃ ពន្ធប្រថាប់លើការលក់ដី ផ្ទះ ដោយមិនត្រូវអនុវត្តន៍តាមតម្លៃដី ផ្ទះ ដូចពេលមុននោះទេ។ ពោលសម្តេចចង់ឲ្យមានការតម្លើងតម្លៃពន្ធប្រថាប់ត្រាទៅលើដី ផ្ទះ ដែលមានការកើន តម្លៃនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជោគជ័យនៃការបោះឆ្នោត មិនមែនជាជោគជ័យ របស់សម្តេច និងមេដឹកនាំ គណបក្សប្រជាជននោះទេ តែក៏ជាជោគជ័យរបស់ ប្រជាពលរដ្ឋខ្មែរ និងកម្មករ កម្មការិនីផងដែរ។

* ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា គឺការរក្សាបាននូវ សុខសន្តិភាព ដែលសុខសន្តិភាព គឺជាកត្តាដ៏ចាំបាច់ក្នុង ការរក្សាការងារជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការរីកចម្រើន និងការវិនិយោគមិនអាចចាប់ ផ្ទៃនៅក្នុងប្រទេសមាន សង្គ្រាមនោះទេ ដូចជាបណ្តាប្ រទេសនៅមជ្ឈឹមបូព៌ា។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការចេញទៅបោះឆ្នោត របស់ប្រជាពលរដ្ឋ ជាការរក្សានូវរបប ប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការចេញទៅ ការពារនូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃសុខសន្តិភាព ដែលប្រជាពលរដ្ឋជ្រើសរើស តាមរយៈការបោះឆ្នោត នៅឆ្នាំ២០១៨នេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគ្នាថែរក្សា នូវសុខសន្តិភាព មិនត្រូវឲ្យជនណាម្នាក់មក បំផ្លាញសុខសន្តិភាពនេះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា អវត្តមានសន្តិភាព អវត្តមានសន្តិសុខ សណ្តាប់ធ្នាប់ គឺជាការបាត់បង់ការអភិវឌ្ឍ ការវិនិយោគ និងបាត់បង់ប្រាក់ចំណូល។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ករណីកម្មករ កម្មការិនី ផ្ទុះកូដកម្មនៅក្នុងខេត្តស្វាយ រៀងរឿងថៅកែកាត់ប្រាក់ ឈ្នួលព្រោះទៅបោះឆ្នោត គឺជាការបំផុសព័ត៌មានពីអ្នកញុះញង់ តែធាតុពិតថៅកែ មិនបានកាត់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក សេង ទៀង តាមដានឲ្យបានម៉ត់ចត់ លើករណីអ្នកមាន កូនភ្លោះបី ហើយត្រូវដោះស្រាយ បញ្ហាខ្វះខាតគាត់ឲ្យ បានទាន់ពេលវេលា។

 ការក្រើនរំលឹករបស់សម្តេច បានធ្វើឡើងក្រោយសម្តេចបានឃើញ ពីការត្អូញត្អែខ្វះលទ្ធភាព ចិញ្ចឹមកូនរបស់អ្នកកូន ភ្លោះបីមួយគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានឧបត្ថម្ភថវិកា ៥លានរៀលដល់គ្រួសារ ដែលខ្វះខាតនោះហើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតាមដានឲ្យបានម៉ត់ចត់ លើកម្មវិធីព្យាបាលឥត គិតថ្លៃជូនកម្មករ កម្មការិនី។

* សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីសម្តេចនឹង ធ្វើសកម្មភាពកាន់  តែសកម្ម ហើយទម្លាក់ថវិកាកាន់ត ច្រើនទៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីលើកកម្ពស់ សុខុមាលភាព និងចំណេះដឹងរ បស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះរាជរដ្ឋាភិបាល បានបញ្ចេញថវិកា ២២លានដុល្លារអាមេរិក ក្នុងការជួយសង្គ្រោះកម្មករ,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលួចហ្វេសប៊ុកសម្តេច ជាទង្វើអាក្រក់ជូរជាតិ។ សម្តេចតេជោ រំពឹងថាក្រុមអ្នក ប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នឹងស្វែងរកមុខក្រុមអ្នក លួចនោះមកផ្តន្ទាទោស។

* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកលួចហ្វេស ប៊ុករបស់សម្តេច ហើយបង្ហោះព័ត៌មាន ពីការបែងចែកអាសនៈទៅ ឲ្យបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាអ្នកមានចេតនាបំផ្លាញ ការប្រកាសលទ្ធផលបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកលួចហ្វេសប៊ុករបស់សម្តេច គឺជាទណ្ឌិត សម រង្ស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទុកលទ្ធភាព ឲ្យប្រធានាធិបតីបារាំង ពិនិត្យលើសំណុំរឿង ដែលទណ្ឌិត សម រង្ស៊ី ចោទសម្តេចជួលមនុស្ស ទៅសម្លាប់លោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូម្បីតែមាន់ក៏សម្តេច មិនដែលសម្លាប់ផង កុំថាឡើយដល់ការ សម្លាប់មនុស្ស។

* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីការសម្លាប់បណ្ឌិត កែម ឡី។

សម្តេចបានលើកឡើងថា អ្នកសម្លាប់ កែម ឡី គឺជាអ្នកដែលទទួល បានប្រយោជន៍ ច្រើនជាងគេពីការសម្លាប់នេះ។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលគ្មានផល ចំណេញអ្វីពីការសម្លាប់ នេះឡើយ។

* សម្តេចតេជោ បានថ្លែងថា បានដឹងពីតម្រុយអ្នកលួចហ្វេសប៊ុក សម្តេចហើយ តែសម្តេចទុកឲ្យនគរបាលជាអ្នកធ្វើការ។

សម្តេចតេជោ ក៏បានថ្លែងអំណរ គុណដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលបានសហការទាន់ពេលវេលា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បង្កើតវេទិកាពិគ្រោះ យោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សដែល បានចូលរួមបោះឆ្នោត។

* សម្តេចតេជោ បានថ្លែងថា ការបង្កើតវេទិកានេះ ដើម្បីផ្តល់ឱកាសដល់គណបក្ស នយោបាយចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសជាការបង្កើត វប្បធម៌សន្ទនារវាង បក្សនយោបាយនៅក្នុងរដ្ឋសភា និងបក្សនយោបាយនៅក្រៅរដ្ឋសភា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំនួបនោះសម្តេច មិនមែនជួបក្នុងឋានៈ ជាប្រធានបក្សទេ តែសម្តេចនឹងជួបក្នុងឋានៈ ជានាយករដ្ឋមន្ត្រី។

សម្តេចបញ្ជាក់ថា សម្តេចនឹងធ្វើលិខិតអញ្ជើញ បណ្តាមេដឹកនាំគណបក្សនយោបាយ ទាំងនោះ មកជួបជជែកគ្នាលើកិច្ចការ ជាតិនៅវិមានរាជរដ្ឋាភិបាល។

បើតាមសម្តេចតេជោ ហ៊ុន សែន តាមរយ:វេទិកានេះ ក៏ផ្តល់ឱកាសឲ្យបក្សនយោបាយ ក្រៅសភាតាមដានកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាលផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញប្រធានគណបក្ស នយោបាយមកធ្វើជាទីប្រឹក្សា ឬ រដ្ឋលេខាធិការ នៅតាមបណ្តាក្រសួងនានា ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ជាតិ។

* សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្តេចចង់ជួបជាមួយ មេគណបក្សដទៃ ដែលចូលរួមបោះឆ្នោត នៅមុនពេលបង្កើត រាជរដ្ឋាភិបាលថ្មី។

* សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញតំណាងគណបក្ស នយោបាយទាំង២០ មកផ្តល់យោបល់អំពីគោល នយោបាយដល់នាយក រដ្ឋមន្រ្តី អាណត្តិថ្មី ដើម្បីកសាងប្រទេស

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ កំពុងប្រើលុយរត់ការ ដើម្បីបានតំណែងក្នុង ជួររាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅវេលាម៉ោង ៩៖៣៥នាទី, សូមអរគុណចំពោះ ការទស្សនាផ្សាយផ្ទាល់៕

ដកស្រង់ពី៖ Fresh News