Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ សម្តែងការហួសចិត្តយ៉ាងខ្លាំងដែលទណ្ឌិត សម រង្ស៊ី ចោទថា សម្តេចជួលឃាតកតាមសម្លាប់រូបលោកនៅប្រទេសបារាំង

  • បោះពុម្ព

(ភ្នំពេញ)៖ ថ្លែងចេញពីលើវេទិកា ក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការ ហួសចិត្តយ៉ាងខ្លាំង ដែលទណ្ឌិត សម រង្ស៊ី បានចោទសម្តេចថា បានជួលឃាតកតាម សម្លាប់រូបទណ្ឌិត សម រង្ស៊ី ជាមេចលនាសង្គ្រោះ ជាតិក្រៅច្បាប់ នៅប្រទេសបារាំង។

ការថ្លែងពីការហួសចិត្តរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ បានបន្តអញ្ជើញចុះ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វាទៅបំផុសថាខ្ញុំជួលឃាតក ឱ្យគេទៅសម្លាប់វានៅឯស្រុកបារាំង អញ្ចឹងវាដឹងថាវាជិតងាប់ដែរ អានេះវាជិតងាប់ ព្រោះងាប់នៅស្រុកបារាំង [....] ប៉ុន្តែខ្ញុំគ្រាន់តែឱ្យសារទុកថា អញ្ចេះទីមួយគឺយល់ពីចិត្ត ហ៊ុន សែន មិនច្បាស់ទេ បើខ្ញុំចង់សម្លាប់អ្នកឯង កាលពីនៅក្នុងស្រុកគ្រាន់តែគប់ នឹងផ្លែត្របែកក៏ងាប់អស់ដែរ»។

ជាការឆ្លើយតបទៅនឹងការ លើកឡើកខុសទំនងរបស់ទណ្ឌិត សម រង្ស៊ី ប្រមុខរាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខ សន្តិភាពគ្រប់បែបយ៉ាងជូនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្តេចទុកលទ្ធភាពឱ្យ ប្រធានាធិបតីបារាំង ពិនិត្យលើសំណុំរឿង ដែលទណ្ឌិត សម រង្ស៊ី ចោទសម្តេចជួលមនុស្ស ទៅសម្លាប់លោក។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ៗថា ប្រសិនបើសម្តេច ចង់សម្លាប់ទណ្ឌិត សម រង្ស៊ី មែននោះ គឺសម្លាប់តាំងពីនៅ ស្រុកខ្មែរមកម្ល៉េះ មិនមែនរត់ទៅស្រុកគេ ហើយទើបជួលឃាត កតាមសម្លាប់នោះទេ បើចង់សម្លាប់អាជន ក្បត់ជាតិនេះវិញ «សម រង្ស៊ី» គឺគប់តែនឹងផ្លែ ត្របែកក៏ស្លាប់ដែរ មិនចាំបាច់អីឱ្យអ្នក ឯងរត់ទៅបាត់នោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ បន្ថែមទៀតថា «ខ្ញុំមិនចង់ឱ្យអ្នកមួយស្លាប់ទេ សូម្បីតែមេដឹកនាំខ្មែរក្រហម មកចុះចូលដល់ផ្ទះ ពូឱ្យបាយទទួលទាន ហើយសូមជម្រាបថា ក្រុមគ្រួសារដឹកខ្មែរក្រហម ក្នុងមួយគ្រួសារឱ្យ ១ម៉ឺនដុល្លារទៀត ដែលធ្លាប់ធ្វើបាប យើងប៉ុណ្ណឹងហើយ ម៉ាគ្រួសារឱ្យ១ម៉ឺនដុល្លារ កាលពីពេលនោះ ដើម្បីយកទៅករវែក ករឆ្នាំងហៅចេញពី ព្រៃមកទាំងអស់»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប៉ុន្តែបែជាអាជនក្បត់ជាតិ សម រង្ស៊ី វាបានដើរញុះញង់ បំផុសបំផុលថា គេចង់សម្លាប់ខ្លួន នៅស្រុកបារាំងទៅវិញ ចំណុចដ៏ភ្លីភ្លើរបស់ ជនក្បត់ជាតិនេះ រកប្រកាន់វាមិនកើត ដល់វាឡប់អញ្ចឹងពេក មិនយើងនិយាយត ទៅជននេះ ដូចជាឱ្យតម្លៃទៅ លើជននេះវិញទេ ព្រោះជននេះវាគ្មានតម្លៃនោះទេ សម្រាប់ការឆ្លើយឆ្លង ប៉ុន្តែប្រជាជនកម្ពុជាមាន  ភាពចាស់ទុំគ្រប់គ្រាន់ មានបញ្ញា ឈ្លាសវ៉ៃគ្រប់គ្រាន់ ដើម្បីវិនិច្ឆ័យលើបញ្ហា ហើយប្រជាជនកម្ពុជា ក៏មានភាពចាស់ទុំក្នុងការ សម្រេចចិត្តទៅបោះឆ្នោត ឬមិនត្រូវបោះឆ្នោត៕

ដកស្រង់ពី៖ Fresh News