បណ្តាញសង្គម

លទ្ធផលបោះឆ្នោតបញ្ជាក់ពីភាពជោគជ័យភ្លូកទឹកភ្លូកដី ដែលកើតចេញពីឆន្ទៈរាស្ត្រខ្មែរពិតប្រាកដ និងផ្តល់នីត្យានុកូលភាពដល់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងបង្កើតនាពេលខាងមុខ

(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រកាសជាផ្លូវការហើយ ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ នេះ។

ជាផ្លូវការគឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបាន សំឡេងគាំទ្រចំនួន ៤ ៨៨៩ ១១៣ សំឡេង ស្មើនឹង ៧៧%នៃចំនួន អ្នកទៅបោះឆ្នោតសរុប ៦,៩៥៦,៩០០នាក់ និងបានឈានទៅដល់ការ គ្រប់គ្រងអាសនៈ សរុបទាំងអស់១២៥ របស់រដ្ឋសភាជាតិ។

លទ្ធផលបោះឆ្នោតនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរបានផ្តល់ នូវសេចក្តីទុកចិត្តយ៉ាងខ្ពស់ បំផុតចំពោះគណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំ ប្រទេសតាំងពីឆ្នាំ ១៩៧៩ មកឆ្លងកាត់ព្យុះភ្លៀង រាប់មិនអស់ក្នុងការ សង្គ្រោះជីវិតជាតិ និងប្រជាជន នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

អំពើល្អរបស់គ ណបក្សប្រជាជនកម្ពុជា និងការលះបង់សព្វបែបយ៉ាង របស់ថ្នាក់ដឹកនាំបក្សនេះដើម្បីជាតិ និងប្រជាជនត្រូវ បានតបស្នងមកវិញ តាមរយៈការផ្តល់ទំនុកចិត្ត ពីរាស្ត្រជាម្ចាស់ឆ្នោត។

លទ្ធផលផ្លូវការនៃការបោះឆ្នោត ពេលនេះគឺជាការបង្ហាញ ភាពចាស់ទុំនៃដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយសារតែគ្រប់ គណបក្សនយោបាយទាំងអស់ ដែលខ្លះទទួលបានអាសនៈ និងខ្លះមិនទទួល បានអាសនៈនៅក្នុងរដ្ឋសភា ប៉ុន្តែបានបង្ហាញពីការ គាំទ្រចំពោះដំណើរការ បោះឆ្នោតដែលត្រូវបាន អ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិវាយតម្លៃ ថាប្រព្រឹត្តទៅដោយសន្តិវិធី ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព អាចទទួលយកបាន។

ចំនួនពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨៣,០២% គឺភាគច្រើនលើសលប់ ដើម្បីជ្រើសរើសមេដឹកនាំ របស់ពួកគេតាមរយៈ ការបោះឆ្នោតដោយសេរី និងសម្ងាត់ គឺលើសពីគោលការណ៍ ប្រជាធិបតេយ្យធម្មតា ដែលគេនិយាយ ត្រឹមតែមតិភាគច្រើន។

វាគឺជាសារយ៉ាងច្បាស់លាស់ បំផុតប្រាប់ដល់សាធារណៈមតិជាតិ និងអន្តរជាតិឲ្យបានដឹងថា នេះគឺជាការបោះឆ្នោត ដ៏ល្អបំផុតមួយនៅកម្ពុជា ហើយសូម្បីតែ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេត ការណ៍ការបោះឆ្នោតនេះ និងប្រជាពលរដ្ឋខ្មែរ  ខ្លួនឯងក៏សុទ្ធតែបានវាយ តម្លៃថាការបោះឆ្នោតដ៏ត្រឹមត្រូវ តាមនីតិវិធីច្បាប់មួយ។

ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស។ ចាប់តាំងពីការបោះឆ្នោតអាណត្តិទី១នៅខែឧសភា ឆ្នាំ១៩៩៣ ដោយអាជ្ញាធរបណ្តោះ អាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់) កម្ពុជាបានរៀបចំការបោះឆ្នោត ជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ស្របតាមរដ្ឋធម្មនុញ្ញបានចែង។

ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺជាការបោះឆ្នោតមួយដែល បានរៀបចំស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែង។

ការបោះឆ្នោតនេះថ្ងៃទី២៩ ខែកក្កដា មានភាពស្របច្បាប់ ក៏ដោយសារតែ រាល់ដំណើរការនីតិវិធី ទាំងអស់រាប់ចាប់តាំង ពីការត្រៀមរៀបចំការបោះឆ្នោត រហូតដល់ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលបោះឆ្នោត និងការបែងចែកអាសនៈ សម្រាប់គណបក្សដែល បានចូលរួមការបោះឆ្នោត គឺសុទ្ធតែអនុវត្តតាមច្បាប់ ពាក់ព័ន្ធដែលមានជាធរ មានប្រកបដោយតម្លាភាពបំផុត។

ស្ថាប័នផ្សេងៗក្រោមចំណុះ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានអនុវត្ត តាមច្បាប់ ប្រកបដោយភាពត្រឹមត្រូវ។

ការដោះស្រាយទំនាស់ ក៏ប្រព្រឹត្តទៅស្របតាម ច្បាប់ និងមានយន្តការច្បាស់លាស់។ អ្នកសង្កេតការណ៍ជាតិ នៃប្រទេសកម្ពុជា និងអន្តរជាតិមកពីប្រទេស មួយចំនួននៃទ្វីបអឺរ៉ុប អាស៊ី អាមេរិក មកពីអូស្ត្រាលី ជាដើមសរុបទាំងអស់ជាង ៨ ម៉ឺននាក់រួមទាំងអ្នកសារព័ត៌ មានរាប់ពាន់នាក់ទៀតគឺ ជាសាក្សីផ្ទាល់ភ្នែក នៃដំណើរការរៀប ចំការបោះឆ្នោតនេះ។

ពួកគាត់បានស្វាគមន៍ប្រកប ដោយមោទនភាពថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន ហើយថែមទាំងបានអំពាវ នាវឱ្យប្រទេសមួយចំនួនដែល ទើបងើបចេញពីជម្លោះ មើលគំរូប្រទេសកម្ពុជាក្នុង ការរៀបចំការបោះឆ្នោត។

កម្ពុជាជាប្រទេសដែល ធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាអាចរៀប ចំការបោះឆ្នោតដោយខ្លួន ឯងបានយ៉ាងល្អ ដែលទទួលការកោត សរសើរពីសហគមន៍អន្តរជាតិ។

ប្រជាពលរដ្ឋខ្មែរខ្លួនឯង ក៏មានមោទនភាព និងបានទទួលស្គាល់ពីដំណើរ ការប្រកបដោយភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាពនៃការបោះ ឆ្នោតថ្ងៃទី២៩ ខែកក្កដា នេះដែរ។

ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ឆ្នោតពេញចិត្ត និងសប្បាយរីករាយចំពោះ បរិយាកាសក្នុងអំឡុង ពេលបោះឆ្នោតដែល ប្រព្រឹត្តទៅក្នុងសុខសន្តិភាព គ្មានអំពើហិង្សា និងជាពិសេសក្រោយការបោះឆ្នោត ពួគគេអាចវិលត្រឡប់ មកកាន់ទីកន្លែងការងារ និងកន្លែងប្រកបមុខ របររៀងៗខ្លួន ដោយគ្មានការរំខាន ដោយចលនាបាតុកម្មតវ៉ា បិទផ្លូវ គ្មានភាពវឹកវរចលាចល និងគ្មានអំពើហិង្សាអ្វីទាំងអស់។

នេះជាស្ថានភាព ដែលពលរដ្ឋខ្មែរគ្រប់ រូបប្រាថ្នាចង់បាន ហើយក៏បង្ហាញពីភាព ជោគជ័យនៃដំណើរការ បោះឆ្នោតដែលកើត ចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរដែរ។

អត្រានៃការចូលរួម បោះឆ្នោតរបស់ប្រជាពល រដ្ឋដ៏ខ្ពស់នៅពេលនេះ គឺពិតណាស់បាន បង្ហាញពីឆន្ទៈពិត ប្រាកដរបស់ពលរដ្ឋ ខ្មែរប្រឆាំងនឹងការជ្រៀតជ្រែក របស់ក្រុមជនបរទេស មកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភបំពាន លើឯករាជភាព និងអធិបតេយ្យ ភាពជាតិខ្មែរឡើយ និងជាសារប្រាប់ទៅ ក្រុមអ្នកនយោបាយ រត់ចោលស្រុកថាពល រដ្ឋខ្មែរមិនស្តាប់ការញុះញង់ របស់ខ្លួនជាន់ឈ្លីសិទ្ធិ អំណាចរបស់ខ្លួនដោយ មិនទៅបោះឆ្នោតនោះទេ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថា គណបក្សទាំងអស់មានសិទ្ធិគ្រប់ គ្រាន់ក្នុងការធ្វើការឃោសនា នយោបាយរបស់ខ្លួន។ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺគ្រប់គណបក្សនយោបាយ ដែលបានចូលរួម ប្រកួតប្រជែង បានទទួលយក លទ្ធផលដោយអស់ចិត្ត ទោះជាពួកគេមិនទទួលបានជ័យជំនៈ ឬឈ្នះអាសនៈនៅក្នុង រដ្ឋសភាយ៉ាងណាក្តី។

គណបក្សនយោបាយដែល ចូលរួមប្រកួតប្រជែង បានដាក់អ្នកសង្កេត ការណ៍របស់ខ្លួននៅ តាមការិយាល័យ នានាដើម្បីសង្កេតការណ៍ និងវាយតម្លៃដោយ ផ្ទាល់តែម្តងលើដំណើរ ការបោះឆ្នោតនេះ។

ការទទួលយកដោយអស់ចិត្ត ពីព្រោះតែគណបក្សនយោបាយទាំង ២០ ដែលបានប្រកួតប្រជែង មើលឃើញយ៉ាងច្បាស់ថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាពគ្រប់គ្រាន់។

ម្យ៉ាងទៀត ពួកគេក៏មិនចង់បន្តវប្បធម៌ ឡាំប៉ាក្រោយការបោះឆ្នោត  ដែលជាការបង្ហា ភាពមិនថ្លៃថ្នូរ និងគ្មានចិត្តជាកីឡាករ ដូចគណបក្សប្រឆាំង មុននោះឡើយ។

នេះក៏ជាការបង្ហាញពីភាព ចាស់ទុំរបស់គណបក្ស នយោបាយទាំងអស់ នៅកម្ពុជាផងដែរ និងជាការចង់បាន របស់ពលរដ្ឋខ្មែរ។

បង្ហាញថាការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ថាស្របច្បាប់ គឺនៅក្នុងការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិគ្រប់គ្រាន់ក្នុង ការជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ ដែលពួកគេជឿជាក់ថា នឹងជួយដល់ពួកគេដោយ គ្មានការគំរាមកំហែង គ្មានការភ័យខ្លាចឡើយ។

បងប្អូប្រជាពលរដ្ឋបាន ធ្វើដំណើរទៅកាន់ ការិយាល័យបោះឆ្នោត ដោយទឹកមុខសប្បាយ រីករាយ និងបោះឆ្នោតតាម  សតិសម្បជញ្ញៈរបស់ពួកគាត់។

នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរភាគ ច្រើនលើសលុប គាំទ្រចំពោះដំណើរការ ប្រជាធិបតេយ្យនៅក្នុង ប្រទេសរបស់ខ្លួន។

គឺជាប្រជាធិបតេយ្យដែល ស្ថិតក្នុងដែនអធិបតេយ្យ ភាពដ៏ពេញលេញរបស់កម្ពុជា និងជាប្រជាធិបតេយ្យ ដ៏ពិតប្រាកដឥតក្លែងក្លាយ ពីព្រោះវាជាឆន្ទៈ របស់ពលរដ្ឋខ្មែរភាគ ច្រើនលើសលុបដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។

មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោត បងប្អូនប្រជាពលរដ្ឋទាំងនេះ បានពិចារណាច្បាស់ថាតើ នរណាដែលខ្លួនជឿជាក់ ថាធ្វើឱ្យក្តីសុបិន្ត របស់ពួកគេបានសម្រេច។

តាមរយៈលទ្ធផលនៃ ការអញ្ជើញទៅបោះឆ្នោតយ៉ាង ច្រើនេះបង្ហាញយ៉ាងច្បាស់ ពីគោលបំណងរបស់ ប្រជាពលរដ្ឋ ដែលជ្រើសរើស យកការបន្តការពារសន្តិភាព និងការអភិវឌ្ឍ ជាអាទិភាពរបស់ខ្លួន ការពារសិទ្ធិនិង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលរក មកបានដោយពិបាកនេះ។

ការបោះឆ្នោតប្រព្រឹត្ត ទៅស្របតាមនីតិវិធី ច្បាប់ត្រឹមត្រូវ ការបោះឆ្នោតដែល ប្រព្រឹត្តទៅក្រោម បរិយាកាសសន្តិវិធី និងប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាំភាព និងអត្រាអ្នកចូលរួម បោះឆ្នោតចំនួន ៨៣% មិនបត្រឹមតែឆ្លុះបញ្ចាំង យ៉ាងច្បាស់លាស់ ពីភាពស្របច្បាប់ នៃការបោះឆ្នោត និងឆ្លុះបញ្ចាំងឆន្ទៈ របស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ នីត្យានុកូលភាព លើសពីគ្រប់គ្រាន់ ដល់រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោតនេះ ជាពិសេសនីត្យា នុកូលភាពរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិថ្ មីដែលកើតចេញពីការ ជ្រើសរើសរបស់ប្រជាពល រដ្ឋខ្មែរដ៏ច្រើនលើសលបនេះ។

ដូច្នេះលទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ បញ្ជាក់ពីជោគជ័យដែល កើតចេញពីឆន្ទៈ រាស្ត្រខ្មែរពិតប្រាកដ និងមានភាពស្ របច្បាប់ត្រឹមត្រូវ។

ដកស្រង់ពី៖  Fresh News