Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» លេចវត្តមាន ដើម្បីជំរុញកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ​ ​អភិវឌ្ឍន៍​វិស័យ ​«FinTech» នៅ​កម្ពុជា​​

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគមអ្នកបច្ចេក វិទ្យាហិរញ្ញវត្ថុកម្ពុជា (CFA) គឺជាស្ថាប័នចម្រុះ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណង ជួយគាំទ្រការអភិវឌ្ឍន៍ នៃវិស័យ FinTech ក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញកិច្ចសហការ រវាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងឡាយ ក្នុងប្រព័ន្ធអេកូ FinTech ក្នុងប្រទេសកម្ពុជា។

សមាគមអ្នកបច្ចេក វិទ្យាហិរញ្ញវត្ថុកម្ពុជា បានបើកសម្ពោធជាផ្លូវការ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅជាន់ទី៣៦ ខែអគារវឌ្ឍនៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូពាណិជ្ជកម្ម តំណាងក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាច្រើននាក់ទៀត។

សមាគមអ្នកបច្ចេក វិទ្យាហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នមួយ ដែលសមាជិករបស់ខ្លួន តំណាងឲ្យភាគី ពាក់ព័ន្ធគ្រប់រូបភាព ក្នុងវិស័យ FinTech ចាប់តាំងពីក្រុមហ៊ុនច្នៃប្រឌិត ក្នុងដំណាក់កាលដំបូង រហូតដល់ក្រុមហ៊ុនធំៗ ដែលនាំមុខក្នុងផ្នែកហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាកម្មនានា។

ដើម្បីពង្រឹងគោលបំណង នៃការអភិវឌ្ឍវិស័យ FinTech ក្នុងប្រទេសកម្ពុជា សមាគមអ្នកបច្ចេក វិទ្យាហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូជាមួយស្ថាប័ន និងសមាគមនានាពីប្រទេសកម្ពុជា និងទូទាំងសកលលោក ដើម្បីសហការ ទៅលើគំនិតផ្តួចផ្តើមផ្សេងៗ ទាក់ទងនឹងវិស័យ FinTech។

ដើម្បីជាកិច្ចចាប់ផ្តើម ពួកយើងបានចុះហត្ថលេខា លើអនុស្សរណៈ ជាមួយសមាគម អ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុផ្លូវការ ពីប្រទេសសឹង្ហបុរី តៃវ៉ាន់ និងថៃ។

តាមរយៈអនុស្សរណៈមួយនេះ សមាគមទាំងបួនយល់ព្រម ក្នុងការសហការ និងបន្តចូលរួមក្នុងគោលបំណង រួមចំណែកក្នុងការ អភិវឌ្ឍន៍នៃវិស័យ Fintech ក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ី។ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា អនុវត្តនូវការងារ សំខាន់ៗចំនួន បួនសម្រាប់សមាជិក របស់ខ្លួនមានដូចជា: ទី១, ជាជើងឯក –ផ្តល់ការប្រឹក្សាដល់ រដ្ឋាភិបាល និងនិយតករទៅលើការ ផ្លាស់ប្តូរគោលនយោបាយនានា ដែលគាំទ្រភាពច្នៃប្រឌិត និងការរីកលូតលាស់នៃ Fintech។

ទី២, ជាអ្នកផ្តល់ជំនួយ –ផ្តល់ការស្រាវជ្រាវ ជំនួយផ្នែកច្បាប់/បទបញ្ញត្តិ ការបញ្ចុះតម្លៃសម្រាប់ អ្នកផ្តល់សេវាកម្ម និងអត្ថប្រយោ ជន៍ផ្សេងៗទៀត ដែលជួយសមាជិករបស់យើង ក្នុងការកសាង និងពង្រីក Startup របស់ពួកគេ។

ទី៣, ជាអ្នកផ្សំផ្គុំ –បញ្ចុះបញ្ចូល អតិថិជនឲ្យទិញ វិនិយោគិនឲ្យវិនិយោគ និងអ្នកមានទេពកោសល្យ ឲ្យចូលរួមក្នុងដំណោះស្រាយ Fintech នានា។

ទី៤, ជាស្ពានតភ្ជាប់ទំនាក់ទំនង –តភ្ជាប់ការបណ្តាក់ទុន (ធនធាន) ទេពកោសល្យ (ការអប់រំ) និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងប្រព័ន្ធអេកូ Fintech កម្ពុជា និងផ្តល់នូវទំនាក់ទំនាក់ ទៅកាន់មជ្ឈមណ្ឌលនានា នៅក្រៅប្រទេស តាមរយៈបណ្តាញ នៃកម្មវិធីនិងដៃ គូរបស់ពួកយើង។

ជាមួយនឹងភាពរឹងមាំ នៃអ្នកចូលរួមផ្សេងៗទាំងឡាយ ដែលត្រូវបានប្រមូល ផ្តុំដោយសមាគមមួយនេះ ពួកយើងសង្ឃឹមថា វានឹងអាចបង្កើតកាតាលីស សម្រាប់ការអភិវឌ្ឍន៍ នាពេលអនាគត ប្រកបដោយនិរន្តរភាព សម្រាប់វិស័យ Fintech នៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Fresh News